ព័ត៌មានអន្តរជាតិ

វេទិកាបង់ប្រាក់ តាមទូរស័ព្ទ៤ នៅកូរ៉េខាងត្បូង ត្រូវពិន័យជាទឹកប្រាក់ ១៦,៩ ពាន់លានវ៉ុន ដោយសារការឃុបឃិត

កូរ៉េខាងត្បូង ៖ និយតករប្រឆាំងការទុកចិត្ត របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានសម្រេចចិត្ត ដាក់ការផាកពិន័យ សរុបចំនួន ១៦,៩ ពាន់លានវ៉ុន (១៤,៣លានដុល្លារ) លើប្រតិបត្តិករវេទិកាទូទាត់ ប្រាក់តាមទូរស័ព្ទចំនួន ៤សម្រាប់ការឃុបឃិតគ្នា ក្នុងការយកថ្លៃហួសហេតុលើ អ្នកប្រើប្រាស់ ដែលប្រព្រឹត្តខុស យោងតាមការចេញ ផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូង ។

បើតាមគណៈកម្មការ ពាណិជ្ជកម្មយុត្តិធម៌ (FTC)ថា ក្រុមហ៊ុន KG Mobilians Co., ក្រុមហ៊ុន SK Planet Co., និងក្រុមហ៊ុន២ផ្សេងទៀត បានរួមគ្នាណែនាំថ្លៃសេវា សម្រាប់អ្នកប្រើប្រាស់ ដែលខកខានក្នុងការទូទាត់ថ្លៃ ទំនិញតាមរយៈសេវាទូទាត់ របស់ពួកគេចន្លោះឆ្នាំ ២០១០ និង២០១៩ ហើយបានឃុបឃិតគ្នាដំឡើង ថ្លៃសេវាពន្យាពេលយ៉ាងខ្លាំង និងរក្សាវាទុក ។

ការឃុបឃិតគ្នានេះមានគោល បំណងធ្វើឲ្យប្រសើរឡើង នូវប្រាក់ចំណេញរបស់ពួកគេ ខណៈការប្រកួតប្រជែង នៅក្នុងទីផ្សារការ ទូទាត់ តាមទូរស័ព្ទកាន់តែមាន កាន់តែខ្លាំង។ ក្រុមហ៊ុនទាំង៤ បានកាន់កាប់ប្រហែល ៩០ ភាគរយ នៃចំណែកទីផ្សារ ។ សេវាទូទាត់តាមទូរស័ព្ទ ត្រូវបានប្រើប្រាស់ យ៉ាងងាយស្រួល សម្រាប់អ្នកដែលមានទូរសព្ទដៃ ទោះបីជាពួកគេមិនមាន ប័ណ្ណឥណទាន ឬសមតុល្យគណនី ធនាគារក៏ដោយ ។

គណៈកម្មការបានបន្តថា ជាមួយនឹងការឃុបឃិតគ្នា ក្រុមហ៊ុនទាំងបួនបាន ដាក់ប្រាក់រួមគ្នាចំនួន ៣៧៥,៣ ពាន់លានវ៉ុន ក្នុងការបង់ថ្លៃយឺតយ៉ាវ លើអ្នកប្រើប្រាស់ខកខាន ក្នុងរយៈពេលដែលបាន លើកឡើង មនុស្សងាយរងគ្រោះ ផ្នែកហិរញ្ញវត្ថុ បានវាយដំពីការ អនុវត្តការកំណត់តម្លៃរបស់ពួកគេ។ ក្រុមឃ្លាំមើលបានបញ្ជាឲ្យ ពួកគេចាត់វិធានការ កែតម្រូវ ហើយសម្រេចដាក់ពាក្យបណ្តឹង ទៅអយ្យការប្រឆាំងនឹង KG Mobilians និង SK Planet៕ដោយ៖លី ភីលីព

Most Popular

To Top