នៅពេលដែលអ្នកផ្តាសាយ រឿងទីមួយដែលអ្នកធ្វើមិនមែនប្រើថ្នាំមកព្យាបាលនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ ដូចនេះអ្នកគួរតែប្រើផ្លែឈើដែលមានវីតាមីនCមកព្យាបាលវិញ។ តើមានផ្លែឈើអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្លែប៉ោម នៅក្នុងផ្លែប៉ោមនេះមានវីតាមីនC និងប៉ូតាស្យូមជាច្រើនដែលអាចជួយធ្វើឲ្យអាការៈក្អួតរបស់អ្នកបានធូរស្រាលជាងមុន ហើយវាក៏មានសារធាតុដែលអាចជួយទប់ទល់នឹងមេរោគផ្តាសាយ ដែលអាចជួយធ្វើឲ្យអ្នកឆាប់ជាសះស្បើយដូចគ្នា។ ផ្លែម្នាស់ នៅក្នុងផ្លែម្នាស់នេះមានវីតាមីនB និងC រួមជាមួយសារធាតុចិញ្ចឹមជាច្រើនដែលអាចជួយធ្វើឲ្យអ្នកបរិភោគបាន ហើយឆាប់រំលាយទៀតផង។ ម្យ៉ាងទៀតវាក៏មានសារធាតុម្យ៉ាងដែលអាចជួយធ្វើឲ្យអាការៈក្អក ឬឈឺបំពង់កដែលបណ្តាលមកពីផ្តាសាយឆាប់ជាទៀតផង។ ក្រូចថ្លុង នៅក្នុងក្រូចថ្លុងនេះមានសារធាតុជាច្រើនដែលអាចជួយកាត់ស្លេស្ម បំបាត់ក្អកបាន...
• កាត់បន្ថយអាហារប្រភេទម្សៅ និងស្ករ។ • ផ្អាកទទួលទានអាហារប្រភេទស្អិតជាប់ធ្មេញ និងមិនត្រូវបៀមស្ករគ្រាប់ញឹកញាប់ឡើយ។ • ផ្អាកទទួលទានទឹកក្រូចកំប៉ុង ព្រោះសម្បូរទៅដោយជាតិស្ករ គួរងាកមកទទួលទាន ទឹកធម្មតាជំនួសវិញ មានប្រយោជន៍ជាង។ • ញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន ក្នុងមួយថ្ងៃៗ ព្រោះវាអាចជួយទ្រទ្រង់រាងកាយ បានយ៉ាងច្រើន។ • ដុសធ្មេញ ១ថ្ងៃ២ដង ពេលព្រឹក...
ឈាមហូរចេញពីរន្ធច្រមុះ ឬ ឈាមច្រមុះតែងតែកើតឡើង ចំពោះក្មេង ដែលការការហូរឈាម ចេញពីប្រមុះបែបនេះ មើលទៅគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះ មិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។ មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមានអាការៈឈាមច្រមុះ គឺបណ្តាលមកពីសសៃឈាម រត់នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែការកើតជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរ ចេញមកខាងក្រៅខ្លាំងៗពេក ឬអាចបណ្តាលមកពី ការចូលចិត្តខ្វេះរន្ធច្រមុះ ឬអាចមកពីអាការៈ ចេញអាកាសធាតុក្តៅខ្លាំង។ ទោះបីជាយ៉ាងណាក្តី ជួនកាលសសៃឈាម...
ស្បែកឡើងកន្ទួលក្រហម អាចបណ្តាលមកពី ការអាឡាក់ស៊ី ចំណីអាហារ ការឡើងកំដៅ និងភាពស្មុគស្មាញ។ ការឡើងកន្ទួលក្រហមនេះ អាចធ្វើឲ្យអ្នករមាស់ នៅមិនសុខ ជួនកាលវាអាចធ្វើឲ្យអ្នកមានការឈឺចាប់។ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការរិះរកវិធី ដើម្បីដោះស្រាយនៅបញ្ហា ដ៏គួរឲ្យរំខានមួយនេះ មុនពេលវាកាន់តែធ្វើការរីករាលដាល។ ដូច្នេះ អត្ថបទមួយនេះ និងបង្ហាញអ្នកអំពី វីធីបំបាត់ស្បែកឡើងកន្ទួលក្រហម តាមបែបធម្មជាតិ។ អ្នកត្រូវយកប្រេងអូលីវ មកលាបនៅលើស្បែក...
ប្រសិនបើអ្នកចង់ពាក់អាវវាលក្លៀក តែបែរជាងមិនហ៊ាន ពាក់ដោយសារក្លៀកខ្មៅ ចូរអ្នកឈប់បារម្ភទៀតទៅ។ ដើម្បីឲ្យក្លៀករបស់អ្នកបាត់នូវស្នាមខ្មៅ និងមានទំនុកចិត្ត ក្នុងការពាក់អាវវាល ចូរក្រឡេកមើល វិធីខាងក្រោមនេះដូចតទៅ៖ ប្រើប្រាស់ថ្នាំស ពីធម្មជាតិ សារជាតិ អាស៊ីត, សារធាតុប្រឆាំង និងបាក់តេរីផ្សេងៗ ដែលមានក្នុងបន្លែ និងផ្លែឈើអាចជួយឲ្យស្បែករបស់អ្នក ភ្លឺរលោងបែបធម្មជាតិ។ ជាមួយគ្នានេះដែរ ដំឡូងបារាំង ត្រសក់ និងក្រូចឆ្មារ...
ជួនកាលអតិថិជនឆាប់រំលង នូវកាលបរិច្ឆេទផុតកំណត់ នៃវេជ្ជបញ្ជា និងឱសថគ្មានវេជ្ជបញ្ជា។ ទម្លាប់ទាំងនេះ អាចបណ្តាលមកពីការកើនឡើងថ្លៃថ្នាំ។ ជាក់ស្តែងពាក្យថា “ផុតកំណត់” ត្រូវបានកំណត់ថាជាអ្វីមួយ ដែលបានមកដល់ទីបញ្ចប់ ដែលនៅក្នុងនោះរួមមាន អាហារផុតកំណត់ និងថ្នាំផុតកំណត់ជាដើម។ ឱសថទាំងអស់មានការបង្កើតតែមួយគត់ ដែលមានធាតុផ្សំសកម្ម និងអសកម្មដើម្បីព្យាបាលជំងឺជាក់លាក់។ នៅពេលដែលថ្នាំត្រូវបានផលិត អ្នកផលិតបានកំណត់រួចជាស្រេច ពីរយៈពេលដែលថ្នាំ នឹងបន្តមានប្រសិទ្ធភាព និងធ្លាក់ចុះប្រសិទ្ធិភាព។ ប្រសិនបើថ្នាំត្រូវបានប្រើ...
នៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ របស់អ្នក អ្នកអាចបន្ថែមចេក ទៅក្នុង របបអាហាររបស់អ្នកបាន ព្រោះវាបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដែលអ្នក នឹកស្មានមិនដល់ ជាពិសេសគឺនារីតែម្តង។ ដូចនេះតើហេតុអ្វីបាន ជាអ្នកត្រូវតែញ៉ាំ ចេកមួយក្រោយបាយនោះ? ជំងឺខ្វះឈាម វាអាចជួយព្យាបាលជំងឺខ្វះឈាម របស់អ្នកបាន ព្រោះវាមានជាតិ ដែកខ្ពស់ដែលអាចជួយធ្វើឲ្យឈាមអ្នកគ្រប់វិញ។ ជួយបញ្ចុះសម្ពាធឈាម នៅក្នុងចេកនោះមានប៉ូតាស្យូមខ្ពស់ ដែលអាចជួយបញ្ចុះ សម្ពាធឈាមអ្នកបានដូចគ្នា។ ជំនួយដល់ខួរក្បាល...
ទឹកដោះម្តាយគឺជាទឹកដោះដែលមានអត្ថប្រយោជន៍ណាស់ចំពោះទារកគ្រប់រូប ប៉ុន្តែប្រសិនជាអ្នកធ្វើខុសតែបន្តិច នោះវានឹងអាចធ្វើឲ្យមានជាតិពុលនៅក្នុងនោះ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនអ្នកបាន។ ដូចនេះពេលដែលអ្នកស្ថិតក្នុងអំឡុងពេលបំបៅទឹកដោះកូន តើអ្នកមិនគួរធ្វើអ្វីខ្លះ? នៅពេលដែលអ្នកបំបៅទឹកដោះដល់កូន អ្នកមិនត្រូវមានចិត្តមួលម៉ៅ ឆេវឆាវ និងខឹងច្រលោតនោះទេ ព្រោះវាអាចធ្វើឲ្យទឹកដោះអ្នកមានជាតិពុល ដោយសារតែពេលដែលអ្នកខឹងម្តងៗ ជាតិពុលទាំងឡាយនឹងអាចបញ្ចេញមកទាំងអស់ ជាហេតុដែលអាចធ្វើឲ្យទឹកដោះនោះមានជាតិពុលយ៉ាងងាយ នោះក្រោយពេលដែលកូនបៅរួច វានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពគេយ៉ាងងាយ។ ដូចនេះពេលដែលអ្នកទើបតែខឹងរួច អ្នកមិនត្រូវឲ្យកូនបៅទេ អ្នកគួរតែច្របាច់ទឹកដោះនោះចេញមិនត្រូវឲ្យកូនបៅឡើយ ហើយត្រូវតែចាំដល់ថ្ងៃស្អែកទើបអាចបន្តបំបៅកូនបាន៕ ប្រភព៖health.com.kh
មានរាប់ពាន់វិធី ដែលអាចធ្វើឲ្យស្បែក របស់អ្នកសស្អាត តាមបែបធម្មជាតិ ដែលអ្នកអាចព្យាយាម ធ្វើវានៅគេហដ្ឋានរបស់អ្នក ហើយអ្នកអាចទទួលបាន លទ្ធផលមួយយ៉ាងមានប្រសឹទ្ធភាព។ ក្នុងអត្ថបទមួយនេះ យើងនឹងពន្យល់ អ្នកអំពីវិធីធ្វើឲ្យស្បែកស យ៉ាងឆាប់រហ័រ តាមបែបធម្មជាតិ ។ ចូរកត់សំគាល់ថា ការចាំពន្លឺពីព្រះអាទិត្យ ធ្វើឲ្យស្បែកបាត់បង់ជាតិសំណើម។ ហើយនេះ គឺជាពេលដែលស្បែកទទួល នូវជាតិមេឡានីនច្រើនជាងមុន ដែលវាអាចបង្កឲ្យមានស្នាមខ្មៅ នៅលើស្បែក។...
ជំងឺរលាកខ្នែងពោះវៀនគឺជាការហើម និងមានការបង្ករោគទៅលើខ្នែងពោះវៀនដែលកើតឡើងដោយសារមានលាមក និងរបស់ក្រៅពីក្នុងខ្លួនកក់កុញក្នុងខ្នែងនោះច្រើន។ ផ្ទុយទៅវិញខ្មែរយើងច្រើនតែយល់ថា ជំងឺនេះហៅថា ពោះវៀនដុះខ្នែងទៅវិញ ប៉ុន្តែខ្នែងពោះវៀននេះគឺមានគ្រប់គ្នាទាំងអស់មិនថា ក្មេង ឬចាស់ ប្រុស ឬស្រីឡើយ។ បើសិនជាជំងឺនេះមិនបានព្យាបាលទាន់ពេលវេលាទេ ខ្នែងពោះវៀនអាចនឹងបែក និងធ្លាយខ្ទុះទៅជុំវិញតំបន់នោះ ដូច្នេះវានឹងប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺបាន។ ដូច្នេះអ្នកត្រូវតែយល់ដឹងឲ្យបានច្រើនចំពោះ អាការៈ ឬរោគសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀននេះ ដើម្បីអ្នកអាចជួយខ្លួនឯងបាន។ ឈឺពោះ វាគឺជាសញ្ញាដំបូងគេមួយរបស់ជំងឺរលាកខ្នែងពោះវៀន។ ការឈឺចាប់នេះមានលក្ខណៈដូចគេចាក់...