ចក្រភពអង់គ្លេសៈ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអង់គ្លេស និងអាល្លឺម៉ង់ បាននិយាយថា ការទទួលទានខ្លាញ់ត្រី២ដងក្នុងមួយសប្តាហ៍មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺដាច់សសៃឈាមខួរក្បាល។ ទោះបីជាយ៉ាងណាក្តី ការសិក្សាដែលបានចេញផ្សាយ នៅក្នុងគេហទំព័រទស្សនាវដ្តីវិជ្ជា ពេទ្យរបស់ចក្រភពអង់គ្លេសបាននិយាយថា ការទទួលថ្នាំដែលធ្វើពីខ្លាញ់ត្រី មិនអាចទទួលបានប្រសឹទ្ធភាព ល្អដូចជាការទទួលទាន ខ្លាញ់ត្រីស្រស់ឡើយ។ លោក Dr. Rajiv Chowdhury មកពីមហាវិទ្យាល័យខេមប្រ៊ីដ របស់ចក្រភពអង់គ្លេស...
ជាធម្មតានៅពេលឈាន ដល់វ័យជំទង់ ឬពេញវ័យតែងតែកើតមុន ។ ដូច្នេះអ្នកគួរចៀសវាង ប្រការមួយចំនួ ដើម្បីបង្ការកើតមុនលើមុខ ដូចខាងក្រោមៈ ១. ជ្រើសគ្រឿងសម្អាតល្អ មានសុវត្ថិភាព និងមិនមានផលប៉ះពាល់ដល់ស្បែកៈគ្រឿងសម្អាត ត្រូវមានសមាសធាតុផ្សំ ដែលមានប្រសឹទ្ធភាព និងមានសុវត្ថិភាពចំពោះស្បែកគ្មានជាតិទឹកអប់លាយឡំ ព្រោះជាតិទឹកអប់ ធ្វើឲ្យប៉ះពាល់ដល់ស្បែក ។ សារធាតុគីមីដែលលាយឡំ នៅក្នុងគ្រឿងសម្អាងត្រូវមានតិចបំផុត សូម្បីសារធាតុអាកុលក៏មិនគួរមាន ។...
ដោយសារតែបច្ចុប្បន្ននេះ ប្រេងរុក្ខជាតិមានតម្លៃថ្លៃ រហូតធ្វើឲ្យស្រីមេផ្ទះ ខ្លះត្រូវងាកមកបរិភោគខ្លាញ់ជ្រូក ឬអ្នកនៅជនបទ ដែលនិយមប្រើខ្លាញ់ជ្រូក ក្នុងការចម្អិនអាហារ គួរតែកែប្រែទម្លាប់នេះ ព្រោះអ្នកជំនាញផ្នែកសុខភាព នៅបរទេសបានតឿនថាការបរិភោគខ្លាញ់ជ្រូក អាចផ្តល់ផលអាក្រក់ ចំពោះសុខភាពបាន ។ មិនថាជាប្រេងឆាប្រភេទណាក៏ដោយ បើបរិភោគច្រើនពេកអាចមានចំនុចអាក្រក់ ធ្វើឲ្យកើតជំងឺខ្លាញ់ស្ទះ ក្នុងសរសៃឈាមបាន ជាពិសេសខ្លាញ់ជ្រូក ដែលមានឪកាសក្នុងការប្រមូលផ្តុំនៅក្នុងសរសៃឈាម បានច្រើនជាងប្រេងរុក្ខជាតិ។ បើសិនជាចាំបាច់ចៀសមិនបាន គួរតែបរិភោគក្នុងបរិមាណតិច...
អាកាសធាតុត្រជាក់ នឹងធ្វើឲ្យស្បែកខ្វះជាតិសំណើម ជាពិសេសក្រោយពេលងូតទឹក និងធ្វើឲ្យស្បែកមានភាពតឹងខ្លាំងជាងមុន។ ដូច្នេះបន្ទាប់ពីងូតទឹករូចរយៈពេល៣នាទីអ្នកគួរលាបឡេថែរក្សាស្បែកភ្លាមៗ ដើម្បីបង្ការអាការៈស្បែកស្ងួត បែកស្រកា។ ចំពោះអ្នកដែលមានរន្ធញើសធំ ជាពិសេស មនុស្សដែលមានវ័យចាប់ពី ២០ឆ្នាំឡើងទៅអាចមានអារម្មណ៍ថា រន្ធញើសបើកទូលាយជាងមុន។ ដូច្នេះ ជារៀងរាល់ព្រឹកក្រោយពេលលុបលាងមុខរួច អ្នកត្រូវយកទឹកកកមកដុសឲ្យសព្វនៅលើផ្ទៃមុខ។ ប្រសិនបើអ្នកអាចធ្វើបានរាល់ព្រឹក អ្នកនឹងមានអារម្មណ៍ថារន្ធញើសនឹងរួមតូចជាងមុន ចំណែកនៅពេលថ្ងៃអ្នកគួរតែទទួលទានទឹកក្តៅឧណ្ណៗឲ្យបានច្រើន ដើម្បីបង្កើនជាតិសំណើមដល់ស្បែក។ ចំពោះអ្នកមានបញ្ហាស្បែកស្ងួតអ្នកគួរតែយកចិត្តទុកដាក់ថែទាំស្បែកឲ្យបានច្រើន ជាពិសេសដោយសារតែស្បែកស្ងួតជាបញ្ហាបណ្តាលមកពីស្បែកខ្វះជាតិវីតាមីននិង ជាតិសំណើម។ជាពិសេស...
១.អាហារដែលធ្វើពីម្សៅ និងស្ករៈ អ្នកជម្ងឺទឹកនោមផ្អែម មិនចាំបាច់តមអាហារទាំងពីរមុខនេះទេ ប៉ុន្តែត្រូវទទួលទាន ក្នុងបរិមាណសមរម្យ ព្រោះថាអាហារដែលធ្វើពីម្សៅ និងស្ករ គឺជាប្រភពថាមពលយ៉ាងសំខាន់។ ប៉ុន្តែចំណុចដែលគួរឲ្យយកចិត្តទុកដាក់នោះ គឺអ្នកគួរទទួលទានអាហាធ្វើពីម្សៅ ដែលមានកាកសរសៃអាហារ ដូចជាអង្ករសំរូប ឬនំបុ័ងហូលវីតជាដើម ព្រោះថាជាតិកាកសរសៃ អាហារអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ។ ដូច្នេះអ្នកគួរទទួលទានបាយ ប្រមាណ ២ ទៅ ៣វែកក្នុងមួយថ្ងៃ។...
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារមានជាតិទឹកដោះគោលើសពី ២ ដងក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ឬការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ១៦% បើធៀបទៅនឹងការមិនទទួលទានទឹកដោះគោ។ លទ្ធផលទាំងនេះបានកើតឡើងក្នុង ៥,៨% នៃមនុស្សដែលញ៉ាំច្រើនជាង ២ ដង បើធៀបនឹង ៨,៧% នៃអ្នកដែលមិនទទួលទានទឹកដោះគោ។ លទ្ធផលនៃការប្រើប្រាស់ទឹកដោះគោសរុបហាក់ដូចជាត្រូវបានជំរុញដោយការប្រើប្រាស់ទឹកដោះគោ និងទឹកដោះគោជូរ។ អ្នកដែលផឹកទឹកដោះគោលើសពី ១...
ការកើតដំបៅនៅប្រអប់ជើង គឺជាដំបៅដែលច្រើន តែកើតមាន ជាញឹកញាប់ នៅខាងក្រោមម្រាមមេជើង ឬបាតកែងជើង លើអ្នកជំងឺទឹកនោមផ្អែម ជាពិសេសតែម្តង ។ ដើម្បីថែរក្សាប្រអប់ជើង ដែលមានដំបៅ យកល្អគួរតែព្យាយាម ធ្វើដូចខាងក្រោមនេះ ៖ -ចូរទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះអំពីដំបៅ ទោះបីជាវាមិនបង្កការឈឺ ចាប់ក៏ដោយ ដើម្បីការពារការបង្ករោគ និងផលវិបាកធ្ងន់ធ្ងរ -ចូរសម្រាក និងកុំប្រើប្រអប់ជើងច្រើនពេក...
មានមនុស្សច្រើនណាស់ ដែលស្គាល់ត្រប់ស្រួយ ប៉ុន្តែសួរថា តើមានប៉ុន្មាននាក់ ដែលដឹងថា ត្រប់ស្រួយអាចជួយ អ្នកកើតជម្ងឺទឹកនោមផ្អែម ។ អ្នកកើតទឹកនោមផ្អែម ពិតជាញញឹមបិទមាត់មិនជិតទេ ប្រសិនបើបានដឹងថា គ្រាន់តែទទួលទានទឹក ជាមួយត្រប់ស្រួយ រាល់ថ្ងៃក៏អាចបញ្ឈប់កម្លាំង នៃទឹកនោមផ្អែមបានដែរ ពីព្រោះតែត្រប់ពូជនេះ នឹងបញ្ចេញថាមពលស្រដៀងៗ អាំងស៊ុយលីន ធ្វើឲ្យលំពែងគ្រប់គ្រងជាតិស្ករ នៅក្នុងរាងកាយឲ្យនៅថេរ ជួយបណ្តេញសត្វល្អិត កាត់បន្ថយភាពរលាក...
គ្មានអ្វីគួរឲ្យសង្ស័យនោះទេថា ត្រីធូណា និង ត្រីសាម៉ុន គឺជាអាហារបែបទំនើប និង មានសារជាតិល្អបំផុត សម្រាប់រាងកាយមនុស្ស ។ សាច់ត្រីទាំងពីរប្រភេទនេះ មិនត្រឹមតែជាប្រភពអាហារ ដ៏អស្ចារ្យនៃជាតិខ្លាញ់ល្អ គ្មានប្រភេទខ្លាញ់អាក្រក់ ព្រមទាំងជាប្រភពនៃវីតាមីន B ប៉ុណ្ណោះទេ ពួកវាថែមទាំង មានរសជាតិឆ្ងាញ់ ហើយអាចត្រូវបានផលិត ជាម្ហូបរាប់សិបមុខទៀតផង ។ អ្វីដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភ...