ជាមធ្យមមនុស្សម្នាក់ផោម ១៥ ដងក្នុងមួយថ្ងៃ ហើយចំនួននេះអាចកើនឡើងដល់ ៤០ ដង! ការផោម គឺបណ្ដាលមកពីខ្យល់និងជាតិហ្គាសដែលជាប់ស្ទះក្នុងរាងកាយ។ ទោះបីវាជាដំណើរការធម្មតាមួយនៃរាងកាយ ប៉ុន្តែវាអាចបង្កសម្លេងនិងក្លិនដែលនាំឱ្យអ្នកអៀនខ្មាស់ខ្លះដែរ។ នេះជាមូលហេតុចម្បងដែលនាំឱ្យភាគច្រើននៃពួកយើងព្យាយាមទប់ផោម។ ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាគំនិតដ៏ល្អឡើយព្រោះការធ្វើបែបនេះអាចបង្កផលប៉ះពាល់គួរឱ្យកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទប់ផោម ៖ ១. រាងកាយអាចស្រូបយកវាវិញ នៅពេលអ្នកបង្ខំរាងកាយឱ្យទប់ផោម នោះរាងកាយគ្មានជម្រើសអ្វីក្រៅពីស្រូបយកវាវិញឡើយ។ វាអាចត្រូវបញ្ជូនទៅក្នុងប្រព័ន្ធរាងកាយម្ដងទៀត ហើយអាចគេចចេញតាមរយៈការដកដង្ហើម ឬការភើ។ ២....
ជំងឺអៀនគឺជាជំងឺឆ្លងដែលកើតឡើងនៅក្នុងពោះវៀនធំ និងមួយភាគតូចក្នុងរន្ធគូថ។ វាគឺជាប្រភេទប៉ារ៉ាស៊ីតពណ៌សៗមានសភាពដូចជាសត្វដង្កូវ។ សម្រាប់ពាក្យវេជ្ជសាស្ត្រប៉ារ៉ាស៊ីតនេះមានឈ្មោះថា Enterobius Vermicularis ប៉ុន្តែគេច្រើនហៅវាជា Pinworm (ព្រូនម្ជុល)។ ប៉ារ៉ាស៊ីតទាំង នេះក៏អាចហៅថា Seatworm (ព្រូននៅកន្លែងអង្គុយ) ឬ Threadworm (ព្រូនសរសៃ)។ អៀន និងដង្កូវប៉ារ៉ាស៊ីតផ្សេងៗទៀត (ក្រុមរបស់ត្រកូល Helminth)វាចិញ្ចឹមខ្លួនឯងដោយសារការបឺតស្រូបយកសារធាតុក៏ដូចជាចំនីអាហារពីក្នុងពោះវៀនរបស់សត្វ។ តើនរណាខ្លះដែលប្រឈមមុខនឹងជំងឺអៀននេះ? ជំងឺនេះគឺវាកើតទូទាំងពិភពលោក...
រាងកាយរបស់យើងត្រូវបានបង្កើតឡើង ដោយជាតិទឹកដល់ទៅ ៦០ភាគរយ ហើយការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ គឺចាំបាច់ណាស់ដើម្បីទទួលបាននូវសុខភាពល្អប្រសើរ ស្បែកស្រស់ស្អាត កម្ចាត់ជាតិពុលពី ក្នុងរាងកាយ និងរក្សាទម្ងន់ត្រឹមត្រូវមួយ។ ជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយក៏មានឥទ្ធិពលលើអារម្មណ៍ និងសមត្ថភាពរបស់ខួរក្បាលផងដែរ។ ទោះជាយ៉ាងណាការរក្សាបាននូវសារធាតុរាវ ឬជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយមិនធម្មតាត្រឹមតែទទួលទានទឹកឱ្យបាន ៨ កែវក្នុងមួយថ្ងៃឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកំហុសមួយចំនួនដែលគ្រប់គ្នាធ្វើដោយមិនដឹងខ្លួន កំឡុងពេលព្យាយាមរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ៖ ១. អ្នកទទួលទានទឹកក្រោយពេលធ្វើលំហាត់ប្រាណ ពិតណាស់ដែលការទទួលទានទឹកក្រោយពេលធ្វើលំហាត់ប្រាណ អាចជួយដល់ការរក្សាបាននូវជាតិទឹកក្នុងរាងកាយ...
ក្នុងប្រអប់ ត្រចៀកយើងមានប្រដាប់លំនឹងវែស្ទឹបុយឡែរ ដែលជាអ្នកត្រួតពិនិត្យលំនឹងរាងកាយ។ ការប្រែប្រួល ដូចជាការផ្លាស់ប្តូររយៈកម្ពស់របស់រាងកាយធ្វើឲ្យមានរំញោច ទៅលើប្រដាប់លំនឹងមួយនេះ។ បញ្ហានេះ តែងកើតមានខុសៗគ្នា ទៅតាមបុគ្គលម្នាក់ៗ ។ ហេតុដូច្នេះបានជាគេបង្ហាត់ឲ្យក្មេងមានទម្លាប់ រៀនប្រឈមនឹងបញ្ហានេះ ដោយការឲ្យលេងជិះទោងយោល ទោងវិល ទោងបះបើក និងលេងកីឡាផ្សេងៗ ជាដើម។ ដោយសារតែល្បឿនរថយន្តធ្វើឲ្យមានបំលាស់ទីវត្ថុផ្សេងៗច្រាស់ទិស របស់អ្នកដំណើរយ៉ាងលឿន ការសម្លឹង ក្បែរៗនាំឲ្យវិលគ្រាប់ភ្នែកជាហេតុនាំឲ្យភ្ញោចទៅលើប្រដាប់វែ ស្ទឹបុយឡែរនេះដែរ។...
ឆ្អឹងដែលបាក់ជាសះស្បើយវិញ ទៅតាមអត្រាផ្សេងៗពីគ្នា អាស្រ័យទៅលើអាយុនៃកុមារ និងប្រភេទនៃការបាក់ឆ្អឹង។ ការបាក់មួយចំនួនចំពោះកុមារ អាចលឿនបំផុត គឺ៣សប្តាហ៍ និងយូរបំផុតគឺ៦សប្តាហ៍ ចំពោះប្រភេទនៃការបាក់ដូចគ្នា។ ហើយការបាក់មួយចំនួនវិញ អាចប្រើរយៈពេលលើសពី១០សប្តាហ៍ ដើម្បីអោយជាសះស្បើយ។ ភាគច្រើន, ដៃរបស់កូនអ្នកត្រូវបានដាក់ ដោយការអប (ចាក់ពុម្ព)។ ការអបនេះមួយចំនួន គឺមិនជ្រាបទឹក និងមួយចំនួនទៀត គឺជ្រាបទឹក ដូចនេះសូមប្រាកដ ក្នុងការពិនិត្យមើល...
ជំងឺប្រមេះទឹកបាយ គឺជាជំងឺឆ្លងមួយប្រភេទ ដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លង តាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុស ទាំងមនុស្សស្រី ។ ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាល់ទៅលើបង្ហួរនោម ថ្នក់ពោះអាចម៌ ឬបំពង់ក ។ ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាល ទៅលើមាត់ស្បូនផងដែរ ។ មនុស្សភាគច្រើនឆ្លង ជំងឺប្រមេះទឹកបាយនេះ តាមរយៈការរួមភេទ ។ ប៉ុន្តែចំពោះទារកក៏អាចឆ្លងជំងឺនេះ បានតាមរយៈការសំរាលកូន ប្រសិនបើម្តាយនោះមានផ្ទុកជំងឺនេះ...
ការរាគរុស គឺជារោគសញ្ញាមួយ មិនមែនជាជំងឺនោះទេ។ អាការៈបែបនេះ ត្រូវបានសម្គាល់តាមរយៈការឧស្សាហ៍បត់ជើងធំច្រើនដង ព្រមទាំងមានលាមកទន់ខ្លាំង។ ចំពោះស្ថានភាពស្រួចស្រាវគឺកើតឡើងគ្រាន់តែមួយ ទៅពីរថ្ងៃប៉ុណ្ណោះ ហើយមិនមានលក្ខណៈធ្ងន់ធ្ងរទេ ប៉ុន្តែវាអាចទាក់ទនឹងបញ្ហាមួយចំនួនផ្សេងទៀត។ អាការៈបែបនេះអាចកើតឡើង លើមនុស្សគ្រប់វ័យ ហើយក៏មានប្រភេទមួយចំនួនគឺជាជំងឺឆ្លងដែរ។ មនុស្សជាមធ្យម ប្រហែលជាមានអាការៈរាគស្រួចស្រាវពី ៣ ទៅ ៥ដងក្នុងមួយឆ្នាំ ហើយក៏កម្រកើតយូរដែរ។ ចំពោះក្មេងអាយុក្រោម ៥ឆ្នាំ ធ្លាប់មានការរាគនេះពី...
ជំងឺទៀចទឹកគឺជាកើនឡើងនូវនៃជាតិទឹក ពណ៌លឿងស្លេក និងថ្លាក្នុងប្រហោងរបស់ពោះ ដែលស្ថិតនៅខាងក្រោមប្រហោងទ្រងនិងមានខ័ណ្ឌចែកដោយសន្ទះទ្រូង Diaphragm។ ទឹកក្នុងប្រហោងពោះនេះអាចកើតឡើងពីមូលហេតុច្រើនប្រភេទដូចជា ជំងឺថ្លើម ជំងឺមហារីក ជំងឺខ្សោយបេះដូង ឬខ្សោយតម្រងនោម។ ជំងឺទៀចទឹកប្រហែលជាមិនមានស្តែងចេញនូវរោគសញ្ញាអ្វីទេប្រសិនបើស្ថិតក្នុងករណីស្រាល (មានទឹកពី ១០០ ទៅ ៤០០មីលីលីត្រ)។ ដល់ពេលមានទឹកកើនឡើងច្រើន វានឹងធ្វើអោយពោះរីកធំ ឈឺពោះ មិនស្រួលក្នុងពោះ និងហើមពោះ។ ការពិបាកដកដង្ហើមក៏អាចកើតឡើងនៅពេលទឹកមានច្រើនក្នុងពោះដែរ ព្រោះវាទៅសង្កត់ដល់សន្ទះទ្រូង...
បរទេស៖ ស្ត្រីជនជាតិសឹង្ហបូរីម្នាក់ដែលមានផ្ទៃពោះ ពេលដែលឆ្លងវីរុសកូវីដកាលពីខែមីនា ត្រូវបានគេរាយការណ៍ថា បានផ្តល់កំណើតដល់ទារក ដែលមានអង្គបដិប្រាណប្រឆាំងនឹងជំងឺនេះ ដោយនេះ វាបានផ្តល់នូវតម្រុយថ្មីមួយថាតើការឆ្លង អាចផ្ទេរពីម្តាយទៅកូនបានដែរឬទេ។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្អែកតាមការផ្សាយរបស់កាសែត Straits Times កាលពីថ្ងៃអាទិត្យថា ទារកដែលបានកើតក្នុងខែនេះមិនមានជំងឺកូវីដ១៩ ទេ ប៉ុន្តែមានអង្គបដិប្រាណប្រឆាំងនឹងវីរុស។ លោកស្រី...
ការមានផ្ទៃពោះប្រកបដោយសុខភាពល្អគឺមានរយៈពេល ៤០សប្តាហ៍។ យ៉ាងណាមិញ ដោយសារតែហេតុផលជាច្រើន ទើបធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬកើតមុនកំណត់។ ទារកដែលត្រូវបានគេចាត់ទុកថាកើតមិនគ្រប់ខែគឺ គែសម្រាលចេញពីពោះម្តាយនៅអាយុមុន ៣៧សប្តាហ៍។ ដូច្នេះការយល់ដឹងអំពីមូលហេតុ នៃការសម្រាលកូនមិនគ្រប់ខែ អាចជាវិធីមួយជួយដោះស្រាយ និងត្រៀមលក្ខណៈទុកជាមុនបាន។ មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងការសម្រាលកូនមិនគ្រប់ខែដូចជា៖ ១-ការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការលេបថ្នាំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ការមានផ្ទៃពោះ។ ដូច្នេះ ចូរចៀសឲ្យឆ្ងាយពីរឿងនេះដើម្បីកុំឲ្យមានផលវិបាកក្នុងពេលមានផ្ទៃពោះ។ ២-បើសិនជាម្តាយធាត់ ឬស្គមពេក រាងកាយរបស់គាត់គឺមិនមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ការមានផ្ទៃពោះទេ។...