សិល្បៈ និង កម្សាន្ត

AB6IX ពន្យារពេលការ ប្រគុំតន្ត្រីទោល លើកទី២ របស់ពួកគេ ‘Complete With You’ ដោយសារការ រឹតបន្តឹងថ្មីនៃ COVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ៦ ខែមករា Brand New Music បានជូនដំណឹង ដល់អ្នកគាំទ្រ តាមរយៈហាងកាហ្វេផ្លូវការ “official fan cafe”របស់ AB6IX ថា ការប្រគុំតន្ត្រីទោល លើកទី២ របស់ក្រុម ‘2022 AB6IX Concert – Complete With You’ ត្រូវបានពន្យារពេល ដោយសារការរឹតបន្តឹងថ្មី នៃមេរោគ COVID-19 ។

យោងតាម Brand New Musicថា នៅពេលសមាជិកក្លិបអ្នកគាំទ្រ បញ្ជាទិញជាមុនសម្រាប់ ការប្រគុំតន្ត្រីបានបើកនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៨:00 យប់ គោលការណ៍ ណែនាំអំពីសុវត្ថិភាពមេរោគ COVID-19 បានធ្វើឲ្យមានការ សម្តែងតន្ត្រី ដូច្នេះហើយ ទីភ្នាក់ងារបានរៀបចំ សម្រាប់ការប្រគុំតន្ត្រីនេះ តាមការណែនាំទាំងនោះ ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសាររដ្ឋាភិបាល បានពង្រីកការរឹតបន្តឹងការឃ្លាតឆ្ងាយ ពីសង្គមសម្រាប់រយៈពេល ២ សប្តាហ៍ទៀត (ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៦ ខែមករា ២០២២) ក្នុងអំឡុងពេលនេះ ព្រឹត្តិការណ៍ ណាមួយ កើតឡើងនៅក្នុងសង្វៀន កីឡាត្រូវតែកើតឡើង ដោយមិនមានបុគ្គល លើសពី ៣00 នាក់ ។

ជាលទ្ធផល វាបានក្លាយជាការលំបាក ក្នុងការបន្តការប្រគំតន្ត្រីធម្មតាឡើងវិញ ដោយមានគោលការណ៍ណែនាំ ទាំងនេះ ។ រាល់ការទិញសំបុត្រទាំងអស់ នឹងត្រូវបានបង្វិលសងវិញ ហើយ Brand New Music គ្រោងនឹងប្រកាសព័ត៌មាន លម្អិតថ្មី ទាក់ទងនឹងការប្រគុំតន្ត្រី ក្នុងពេលឆាប់ៗនេះ ៕ ដោយ៖លី ភីលីព

Most Popular

To Top