សិល្បៈ និង កម្សាន្ត

អាចមានរឿងល្អឆាប់ៗ! សយ រតនៈ និង ប៉ាច គីមមួយ បង្ហាញពីទំនាក់ទំនងពិសេស ក្នុងថ្ងៃនៃក្តីស្រលាញ់

តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោក សយ រតនៈ និង ប៉ាច គីមមួយ បានធ្វើឲ្យគ្រប់គ្នាអស់មន្ទឹលសង្ស័យតទៅ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់១៤ កុម្ភៈ ឆ្នាំ២០២២នេះ រវាងទំនាក់ទំនងអ្នកទាំងពីរ។

នៅប៉ុន្មាននាទីមុននេះ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០២២នេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការ របស់រស្មីហង្សមាស បានបញ្ចេញវីដេអូមួយយ៉ាងភ្ញាក់ផ្អើល រវាងលោក សយ រតនៈ និង ប៉ាច គីមមួយ ដែលអ្នកទាំងពីរបានបង្ហាញពីទំនាក់ទំនង រវាងអ្នកទាំងពីរឲ្យគ្រប់គ្នា បានដឹងថា អ្នកទាំងពីមិនមែនជាមិត្តភាព ក្នុងការងារនោះទេ តាមពិតអ្នកទាំងពីរគឺជាសង្សានិងគ្នា ច្រើនឆ្នាំមកហើយ អ្វីដែលអ្នកទាំងពីរ បើកបង្ហាញជូនមហាជនក្នុងថ្ងៃនេះ ក៏ព្រោះអ្នកទាំងពីរបានមើលចិត្តគ្នា ហើយក៏ច្បាស់លាស់ ជាមួយគ្នារួចហើយដែរថា អ្នកទាំងពីរនឹងបើកចំហររឿងរ៉ាវស្នេហា ដែលមានជាមួយគ្នាកន្លងមក ហើយចាប់ពីថ្ងៃនេះតទៅ ពួកគេលែងលាក់តទៅទៀតហើយ ដល់ពេលដែលត្រូវបង្ហាញ ឲ្យហ្វេនៗបានដឹង។

ប៉ាច គីមមួយ បានឲ្យដឹងថា នាងបានស្គាល់ សយ រតនៈ អស់រយៈពេល៧ឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរ មិនចង់ឲ្យគេដឹងឡើយ ព្រោះខ្លាចម្នាក់ៗនៅក្មេងសេចក្តី ខ្លាចមិនបានសមបំណង ធ្វើឲ្យខ្មាសគេ តែមកដល់ពេលនេះអ្វីៗ បានផ្លាស់ប្តូរអ្នកទាំងពីរ ឲ្យស្គាល់កាន់តែច្បាស់ ទើបបង្ហាញការពិតតែម្តងទៅ៕ Source: Sabay

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Most Popular

To Top