សិល្បៈ និង កម្សាន្ត

តារាk-popម្នាក់ទៀតហើយ លោក Dann របស់ KINGDOM ធ្វើតេស្តិ៍វិជ្ជមាន COVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ផលិតកម្ម GF Entertainment បានប្រកាសថា តារាចម្រៀងម្នាក់ លោក Dann ស្ថិតក្នុងសមាជិកក្រុមតារាចម្រៀងប្រុស KINGDOM បានធ្វើតេស្តិ៍វិជ្ជមាន COVID-19 ទៀតហើយ ។

សេចក្តីថ្លែងការណ៍ផ្លូវការ ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែកុម្ភៈGF Entertainment បានសរសេរថា លោក Dann សមាជិក KINGDOM សិល្បកររបស់យើង បានធ្វើតេស្តិ៍វិជ្ជមាន COVID-19។ Dann បានយកឧបករណ៍ ធ្វើតេស្តិ៍ដោយខ្លួនឯង នៅពេលលោក បានកត់សម្គាល់ឃើញ រោគសញ្ញាដូចជំងឺផ្តាសាយនៅថ្ងៃទី ១២ ។ លោកបានធ្វើតេស្តិ៍វិជ្ជមាន តាមរយៈឧបករណ៍ និងលោកបានធ្វើតេស្តិ៍ PCR នៅថ្ងៃទី ១៣ បញ្ជាក់ថា លោកមានវិជ្ជមាននៅពេលក្រោយ នៅយប់នោះប្រហែលម៉ោង ១១ យប់ ។

Dann បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-19 លើកទី២របស់លោកហើយ ។ លោកមិនមានបញ្ហាអ្វីធ្ងន់ធ្ងរ ដល់សុខភាពលោកឡើយ ប៉ុន្តែលោកបានផ្អាករាល់សកម្មភាព និងដាក់ឲ្យនៅដាច់ដោយខ្លួនឯង តាមការណែនាំ របស់អាជ្ញាធរសុខាភិបាល ។

ជាលទ្ធផល កាលវិភាគ របស់ KINGDOM នាពេលខាងមុខអាចនឹងត្រូវបានកែសម្រួល ដូច្នេះយើងសុំការ យោគយល់របស់អ្នក។ យើងនឹងប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីជួយសិល្បករ របស់យើងឲ្យជាសះស្បើយឡើងវិញ និងធានាសុវត្ថិភាពសិល្បករ និងបុគ្គលិក របស់យើង។ យើងសូមទោសដែលបង្កការ ព្រួយបារម្ភដល់អ្នកគាំទ្រ ៕ដោយ៖លី ភីលីព

Most Popular

To Top