សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Jennie រកចំណូលបាន ១៦ លានដុល្លារពីភ្នាក់ងារផ្ទាល់ខ្លួន របស់នាងក្នុងរយៈពេលពីរឆ្នាំ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូងនាង Jennie សមាជិកក្រុមតារាចម្រៀង កូរ៉េខាងត្បូងនារី Blackpink បានទទួលប្រាក់ជាង ២៣,៨ពាន់លានវ៉ុន (១៦,៣លានដុល្លារអាមេរិកក្នុងរយៈពេល ២ ឆ្នាំកន្លងមកពី OA Entertainment ជាភ្នាក់ងារដែលនាងបានបង្កើតតែម្នាក់ឯង ។

នេះបើយោងតាមរបាយការណ៍របស់ Korea JoongAng Daily បាននិយាយថា ឯកសារបានដាក់ជូនសេវាកម្មត្រួតពិនិត្យហិរញ្ញវត្ថុរបស់ប្រទេសនៅថ្ងៃទី៩ ខែឧសភា បង្ហាញថា ភ្នាក់ងារនេះបានបង់ប្រាក់ឲ្យនាងចំនួន ១៤,៣ ពាន់លានវ៉ុន ឆ្នាំ២០២៤ និង ៩,៥ពាន់លានវ៉ុន ឆ្នាំ២០២៥។

យោងតាម Korea Times បានចេញផ្សាយថា នាងJennie បានបង្កើត OA Entertainment ជាអក្សរកាត់សម្រាប់ “Odd Atelier” ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីកិច្ចសន្យាផ្តាច់មុខរបស់នាងជាមួយ YG Entertainment ផុតកំណត់។ ភ្នាក់ងារនេះត្រូវបានដឹកនាំដោយម្តាយរបស់នាង Jennie ខណៈនាង Jennie នៅតែជាម្ចាស់ភាគហ៊ុនតែមួយគត់របស់ខ្លួន។

នាងបន្តចូលរួមក្នុងសកម្មភាពក្រុមរបស់ Blackpink ក្រោមការគ្រប់គ្រងរបស់ YG Entertainment ខណៈពេលដែលកំពុងដោះស្រាយគម្រោងទោលរបស់នាងតាមរយៈ OA Entertainment រួមទាំងកិច្ចព្រមព្រៀងផ្សព្វផ្សាយ ការផ្សព្វផ្សាយអាល់ប៊ុមទោល និងការសម្តែងផ្ទាល់ខ្លួន។

ឯកសារសវនកម្មបានបង្ហាញថា ក្រុមហ៊ុនបានបង្ហាញប្រាក់ចំណូលចំនួន ១៨.៩ ពាន់លានវ៉ុន និងប្រាក់ចំណេញប្រតិបត្តិការចំនួន ៥៨០ លានវ៉ុនក្នុងឆ្នាំដំបូងរបស់ខ្លួន។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងដល់ ២៣.៨ ពាន់លានវ៉ុនកាលពីឆ្នាំមុន ខណៈប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះមកត្រឹម ៣៩០ លានវ៉ុន ត្រូវបានគេរាយការណ៍ថាដោយសារតែការចំណាយលើការលក់ និងរដ្ឋបាលខ្ពស់ដូចជាប្រាក់ខែ និងថ្លៃកម្រៃជើងសារ។

នាង Jennie អាយុ ៣០ ឆ្នាំ បានបង្ហាញខ្លួនជាសមាជិកក្រុម Blackpink ឆ្នាំ ២០១៦។ ត្រូវបានគេស្គាល់ដោយសារបទចម្រៀងល្បីៗដូចជា “Ddu-Du Ddu-Du” និង “How You Like That” ក្រុមនេះបានក្លាយជាក្រុមនារីកូរ៉េខាងត្បូងដំបូងគេដែលបានសម្តែងនៅពិធីបុណ្យតន្ត្រី និងសិល្បៈ Coachella Valley ឆ្នាំ ២០១៩ និងក្រោយមកជាក្រុម K-pop ដំបូងគេដែលដឹកនាំពិធីបុណ្យនេះ។

កាលពីដើមឆ្នាំនេះ នាងត្រូវបានដាក់ឈ្មោះក្នុងបញ្ជីមនុស្សមានឥទ្ធិពលបំផុតទាំង ១០០ នាក់របស់ទស្សនាវដ្តី Time និងបានចូលរួមកម្មវិធី Met Gala 2026 នៅទីក្រុងញូវយ៉ក៕

Most Popular

To Top