សិល្បៈ និង កម្សាន្ត

តារាចម្រៀងជប៉ុន នាង Okonogi Ruka បង្ហាញបន្ទប់រញ៉េរញ៉ៃ បានក្លាយជាប្រធានបទក្តៅគគុក តាមប្រព័ន្ធអ៊ីនធើណេត

ជប៉ុន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងជប៉ុន នាង Okonogi Ruka សមាជិកក្រុមតារាចម្រៀងជប៉ុន Jams Collection បានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបានចែករម្លែករូបភាព អាផាតមិនរញ៉េរញ៉ៃរបស់នាង ដែលគំនរសម្ភារៈស្ទើរ តែគ្មានកន្លែងសម្រាប់ធ្វើចលនា។

តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះបានបង្ហោះរូបភាពលើបណ្តាញសង្គម X របស់នាងនៅថ្ងៃទី ៥ ខែឧសភា។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានកត់សម្គាល់យ៉ាងឆាប់រហ័សអំពីបន្ទប់តូចមួយ ដែលហាក់ដូចជាពោរពេញទៅដោយសម្លៀកបំពាក់ កាបូបដៃ និងរបស់របរផ្ទាល់ខ្លួនផ្សេងៗ។ ស្ទើរតែគ្មានកន្លែងទំនេរណាមួយដែលអាចមើលឃើញនៅលើរូបភាពនោះទេ។

គិតត្រឹមថ្ងៃទី ១១ ខែឧសភា ការបង្ហោះនេះទទួលបានការមើលជាង ៥ លានដង និងមតិយោបល់ជាង ៧០០ ដង។ អ្នកប្រើប្រាស់ជាច្រើនបានណែនាំឲ្យនាង Okonogi ជួលសេវាសម្អាតដែលមានជំនាញវិជ្ជាជីវៈ ខណៈក្រុមហ៊ុនសម្អាតជាច្រើនថែមទាំង បានឆ្លើយតបទៅនឹងការបង្ហោះនេះដោយផ្តល់ជំនួយទៀតផង។ អ្នកផ្សេងទៀតនិយាយថា បន្ទប់របស់ពួកគេមើលទៅរញ៉េរញ៉ៃដូចគ្នា៕

Most Popular

To Top