កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាថ្ងៃទី ១២ ខែឧសភា ក្នុងកម្មវិធីម៉ាកគ្រឿង អលង្ការលំដាប់ខ្ពស់ របស់ប្រទេសអ៊ីតាលី BVLGARI បានរៀបចំព្រឹត្តិការណ៍មួយនៅទីក្រុងសេអ៊ូល ដោយមានតារាល្បីៗជាច្រើនបានចូលរួមថតរូបជញ្ជាំង។
ជាពិសេសតារាមច្រៀងស្រីនាង Jang Wonyoung សមាជិកក្រុម IVE បានទាក់ទាញចំណាប់អារម្មណ៍ របស់មនុស្សគ្រប់គ្នាជាមួយនឹងរូបរាង ដ៏ស្រស់ស្អាតរបស់នាង។ នាងបានបង្ហាញពីសម្រស់ និងភាពទាក់ទាញរបស់នាង ជាមួយនឹងរ៉ូបពណ៌ខ្មៅ។
មនុស្សជាច្រើនមិនអាចជឿថា នាងពិតជាមនុស្សពិតនៅក្នុងរូបភាពពេញរាងកាយនោះទេ ព្រោះនាងមើលទៅដូចជាតុក្កតា Barbie ទាំងស្រុង។ មនុស្សជាច្រើនមិនអាចជឿថាទាំងនេះគ្រាន់តែជារូបថតរបស់អ្នកយកព័ត៌មានប៉ុណ្ណោះ មិនមែនជាគេហទំព័រអ្នកគាំទ្រផ្លូវការទេ។
អ្នកប្រើប្រាស់អ៊ីនធើណេតមិនអាចជឿថា នាងបង្ហាញសកម្មភាពទាំងនោះពេលពាក់ស្បែកជើងកែងចោតទេ៕
