សិល្បៈ និង កម្សាន្ត

នាង Lisa ពីក្រុម BLACKPINK និយាយអំពីអនាគត របស់ក្រុម ចំពេលមានការលើក ឡើងអំពីការរំសាយក្រុម

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងសម្បូររឿងអាស្រូវ នាង Lisa សមាជិកក្រុម BLACKPINK បាននិយាយអំពីអនាគត របស់ក្រុម ចំពេលដែលមានមតិយោបល់ ជាបន្តបន្ទាប់ពីសំណាក់ អ្នកលេងអ៊ីនធើណេតអំពីការរំសាយក្រុមរបស់នាង។

ចំពេលដែលមានបញ្ហាជុំវិញកាលវិភាគរបស់ក្រុម និងរឿងចម្រូងចម្រាសថ្មីៗទាក់ទងនឹងខួបគម្រប់ឆ្នាំរបស់ពួកគេ មនុស្សជាច្រើនបានលើកឡើងថា ក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK គួរតែរំសាយក្រុមចោល។

ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានមតិយោបល់បែបនេះពីអ្នកលេងអ៊ីនធើណេតក៏ដោយ ការសម្ភាសន៍ថ្មីៗរបស់ នាង Lisa ជាមួយទស្សនាវដ្ដី Variety ហាក់ដូចជាបានឆ្លើយតបទៅនឹងការលើកឡើងទាំងនោះ។

បទសម្ភាសន៍នោះ នាង Lisa បានពន្យល់ថា ទោះបីជានាងមាន អាយុ ៥០ ឆ្នាំក៏ដោយ ក៏នាងនៅតែចង់បន្តសកម្មភាព ជាមួយ BLACKPINK ដដែល ដោយនាងបានបន្ថែមថា ពួកយើង នឹងនៅជាមួយគ្នាជានិច្ច ទោះបីជាមានការធ្វើសកម្មភាព ទោលក៏ដោយ។

នៅពេលដែលបទសម្ភាសន៍នេះត្រូវបានផ្សព្វផ្សាយ វាបានធ្វើឲ្យអ្នកលេងអ៊ីនធើណេតមានអារម្មណ៍រំជួលចិត្ត ដោយបានឃើញពីក្តីស្រឡាញ់ របស់នាង Lisa ចំពោះ BLACKPINK និងបំណងប្រាថ្នារបស់នាង ក្នុងការបន្តដំណើរទៅមុខជាមួយគ្នា ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត៕

Most Popular

To Top