សិល្បៈ និង កម្សាន្ត

ឈុតឆាករួមភេទ និងឈុតអាក្រាតកាយក្នុងរឿងភាគកូរ៉េ “The Scandal” ទទួលរងការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឈុតឆាករួមភេទ និងឈុតអាក្រាតកាយដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងខ្សែភាពយន្តភាគកូរ៉េដ៏ពេញនិយម “The Scandal” ជាភាគកូរ៉េខាងត្បូង ធ្វើឲ្យអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងនោះ បែរជាទទួលរងការរិះគន់យ៉ាងខ្លាំង លើបណ្តាញសង្គមទៅវិញ ។

ទោះជាយ៉ាងណាក៏ដោយ រឿងនេះបានបង្កជាភាពចម្រូងចម្រាសរួចទៅហើយ បន្ទាប់ពីរូបរាងរបស់តារាចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូដជនជាតិ កូរ៉េខាងត្បូង នាង Nana ត្រូវបានអ្នកគាំទ្រសង្ស័យថា បានឆ្លងកាត់ការវះកាត់កែ សម្ផស្សបានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍ទៅវិញ។

រឿងភាគកូរ៉េមួយនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយសារតែភាពសិចស៊ីរបស់វា រួមទាំងមានឈុតឆាកអាក្រាតកាយ និងឈុតរួមភេទ។ ទោះបីជាមានអ្នកគាំទ្រភាពដិតដល់ និងចំហររបស់រឿងនេះ ជាពិសេសបើធៀបនឹងរឿងភាគផ្សេងទៀតក៏ដោយ ក៏រឿងនេះក៏បានបង្កឲ្យមានការរិះគន់យ៉ាងច្រើនផងដែរ។

អ្នកខ្លះយល់ឃើញថា ឈុតរួមគ្នារវាងលោក Ji Chang Wook និងនាង Nana មិនសូវមានភាពទាក់ទាញ ឬមិនបានល្អដូចការរំពឹងទុក ខណៈអ្នកខ្លះទៀត យល់ថា ឈុតអាក្រាតកាយ និងឈុតរួមភេទទាំងនោះ មិនមានខ្លឹមសារអ្វីឡើយ និងហាក់ដូចជាមិនចាំបាច់មាននោះទេ ជាពិសេសនៅចំពេលដែលមានការរិះគន់ទៅលើសាច់រឿង និងគុណភាពនៃរឿងភាគនេះទាំងមូល។

សូម្បីតែនៅលើបណ្តាញសង្គម TikTok ក៏មានមតិចម្រុះគ្នាដែរ ដោយអ្នកខ្លះយល់ស្របថាវាពិតជាគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែអ្នកជាច្រើនទៀតយល់ឃើញថា ឈុតឆាកទាំងនោះមិនបានបន្ថែមតម្លៃអ្វីដល់រឿងភាគនេះឡើយ៕

Most Popular

To Top