កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងជនជាតិកូរ៉េ ខាងត្បូង នាង Jisoo សមាជិកក្រុម BLACKPINK កំពុងស្ថិតក្នុងចំណោមការ ចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គ មពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនង ស្នេហាជាមួយតារា សម្តែងជួរមុខម្នាក់។
គួររំលឹកថា តារាចម្រៀង នាង Jisoo ធ្លាប់បានសម្តែងក្នុងរឿងភាគ K-Drama ដ៏ពេញនិយមមួយដែលមានចំណងជើងថា “Boyfriend on Demand” ហើយតារាសម្តែង Seo Kang Joon ជាតួអង្គមួយរូបដែលដើរតួជា “មិត្តប្រុស” ក្នុងរឿងនោះ។
ការបង្ហោះមួយនៅ លើបណ្តាញសង្គម Twitter កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកបង្ហោះ បានលើកឡើងថា ទំនាក់ទំនងរវាងនាង Jisoo និងលោក Kang Joon មើលទៅហាក់ ដូចជាមានភាពគួរឲ្យសង្ស័យ។ ការលើកឡើងនេះផ្អែកលើចំណុចមួយចំនួនដូចជា ការបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram មានលក្ខណៈស្រដៀងគ្នា ឬស៊ីគ្នា ការពាក់ចិញ្ចៀនដូចគ្នា និងសូម្បីតែការដែលតារាសម្តែងរូបនេះ បានទៅចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុម BLACKPINK ផងដែរ។
ក្រៅពីការបង្ហោះដើម ដែលទទួលបានការចូល មើលជាងមួយលានដងនោះ វាថែមទាំងបានបង្ក ឲ្យមានប្រតិកម្មយ៉ាង ផុសផុលពីសំណាក់អ្នកគាំទ្រ ដែលមិនអាចទប់ចិត្តមិនឲ្យគាំទ្រ និងចង់ឃើញតារាចម្រៀង និងតារាសម្តែងទាំង ២ រូបនេះក្លាយជាគូស្នេហ៍នឹងគ្នានោះទេ៕
