សិល្បៈ និង កម្សាន្ត

កំពូលតារាចម្រៀងប៉ុប អ្នកនា Taylor Swift ប្រកាសចេញ បទចម្រៀងថ្មី ដែលជាបទដំបូងចាប់តាំង ពីអ្នកនាងពិធីមង្គលការមក

ញូវយ៉ក៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិ អាមេរិក អ្នកនាង Taylor Swift បានប្រកាសចេញបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា “Patient Zero” ជាបទចម្រៀងដំបូងរបស់អ្នកនាងចាប់តាំង ពីពិធីមង្គលការដ៏អស្ចារ្យ កាលពីរដូវក្តៅកន្លងទៅ ហើយបទនេះនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ។

អ្នកនាងបានធ្វើការប្រកាសនេះ តាមរបៀបដ៏ពិសេសរបស់នាងនៅព្រឹកថ្ងៃអង្គារ តារាចម្រៀងប៉ុបដ៏ល្បីល្បាញរូបនេះ បានដាក់ឲ្យដំណើរការការថយក្រោយមានលក្ខណៈអាថ៌កំបាំងនៅលើគេហទំព័ររបស់អ្នកនាង ដោយបទនេះត្រូវបានបង្ហាញនៅពីលើរូបភាពវាំងននពណ៌ក្រហម និងកំណត់ឲ្យបញ្ចប់នៅម៉ោង ២ រសៀល។

អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់អ្នកនាង ត្រូវគេស្គាល់ថា ជា “Swifties” បានចាប់ផ្តើមព្យាយាមបកស្រាយអត្ថន័យ នៃព័ត៌មានដែលនឹងមកដល់នេះយ៉ាងឆាប់រហ័ស ដោយពួកគេបានកត់សម្គាល់ឃើញថា ផ្នែកព័ត៌មានផ្ទាល់ខ្លួន (bio) នៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់អ្នកនាងត្រូវបានផ្លាស់ប្តូរទៅជាឃ្លាថា “And, baby, that’s sh0w business f0r y0u” ដោយអក្សរ “o” នីមួយៗត្រូវបានជំនួសដោយលេខសូន្យ (0)។

ឥឡូវនេះ វាហាក់ដូចជាច្បាស់ណាស់ថា សកម្មភាពនោះគឺជាការបង្ហាញពីចំណងជើងនៃបទចម្រៀងថ្មី នៅពេលវេលាថយក្រោយបានបញ្ចប់ គេហទំព័ររបស់អ្នកនាងបានធ្វើការអាប់ដេតដោយបង្ហាញពីកំណែ CD ថ្មីចំនួន ៣ ប្រភេទដែលមានចំនួនកំណត់សម្រាប់បទចម្រៀងនេះ៖ មួយប្រភេទមានគម្របពីរជ្រុង ព្រមទាំងមានកំណែភ្លេងបែប Acoustic និងកំណែសម្រាប់ព្យាណូ ដោយលក់ក្នុងតម្លៃ ៣,៩៩ ដុល្លារក្នុងមួយបន្ទះ។

នេះគឺជាបទចម្រៀងថ្មីដំបូងរបស់នាង ចាប់តាំងពីនាងបានរៀបការជាមួយ Travis Kelce ជាកីឡាករក្រុម Kansas City Chiefs នៅឯ Madison Square Garden កាលពីខែកក្កដាមក។ អាល់ប៊ុមចុងក្រោយរបស់ Swift មានចំណងជើងថា “The Life of a Showgirl” ត្រូវបានចេញ ផ្សាយកាលពីខែតុលាឆ្នាំមុន ហើយនាងក៏បានចូលរួមច្រៀង បទចម្រៀងមួយសម្រាប់ខ្សែភាពយន្ត “Toy Story 5” កាលពីខែមិថុនាផងដែរ៕

Most Popular

To Top