កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះតារាចម្រៀង លោកJaehyun សមាជិកក្រុមតារាចម្រៀងបុរសកូរ៉េខាងត្បូង ក្រុម NCT បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដរបស់ Prada ក្នុងព្រឹត្តិការណ៍ Milan Fashion Week ក្នុងនាមជាឯកអគ្គរដ្ឋទូតម៉ាកយីហោសកល (Global Brand Ambassador)។
ក្រោយចប់កម្មវិធី គេបានឃើញលោក Jaehyun នៅជាមួយតារាចម្រៀងនាង Sana សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង ក្រុម TWICE និងតារាសម្តែង Lee Dohyun នៅពិធីជប់លៀងរបស់ម៉ាកយីហោនោះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធើណេតយល់ថា វាជារឿងគួរឲ្យអស់សំណើចដែលពួកគេនៅជាមួយគ្នា ប៉ុន្តែមិនបាននិយាយរកគ្នាទៅវិញទៅមកឡើយ។
អ្នកគាំទ្រកាន់តែយល់ថា វាគួរឲ្យអស់សំណើចថែមទៀត នៅពេលឃើញគាត់ពាក់អាវដែលមានមួក (hoodie) ចូលរួមក្នុងពិធីជប់លៀងរបស់ម៉ាកយីហោដ៏ប្រណិតមួយនេះ៕
