វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា វានៅតែលឿនពេកក្នុងការធ្វើសមយុទ្ធ យោធាទាំងអស់ឡេីងវិញ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅចំពោះមុខ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នេះ។
សម្ព័ន្ធមិត្តបានពន្យាពេល សមយុទ្ធយោធារួមគ្នា នៅរដូវផ្ការីក ដែលគ្រោងធ្វើ សម្រាប់ខែមីនា ចំពេលមានក្តីបារម្ភ កាន់តែខ្លាំងឡើងអំពីការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូង។
កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េ បានឲ្យដឹងកាលពីថ្ងៃសុក្រ ថាខ្លួនកំពុងរក្សាការរឹតត្បិត នាពេលបច្ចុប្បន្នលើសកម្មភាព ក្រៅសមាជិក បន្ទាប់ពីមានការកើនឡើង នៃការឆ្លងថ្មីនៅក្នុងប្រទេស៕
ដោយ ឈូក បូរ៉ា