ព្រឹត្តិការណ៍

ឆ្ងល់​អត់​ហេតុ​អ្វី ​បាន​ជា​និមិត្ត​សញ្ញា ​ពេទ្យ​មាន​រូប​ពស់​ និង​ស្លាប?

មិន​មាន​មនុស្ស​ច្រើន​ទេ ​បាន​ដឹង​ពី​ប្រវត្តិ​​និមិត្ត សញ្ញា​​ពេទ្យ​មាន​ រូប​ដំបង, ពស់​២ ​និង​ស្លាប​២ ដែល​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលាយ​នា​ពេល​បច្ចុប្បន្ន​​។ ​អ្វី​កាន់​តែ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​​គឺ​ ការ​រើស​យក​និមិត្ត​សញ្ញា​ខាង​លើ ​មក​ប្រើ​គឺ​កើត​ចេញ​ពី​ការ ​ភ័ន្ត​ច្រឡំ​ប៉ុណ្ណោះ។

អាទិទេព​​ Caduceus មាន​​ពស់​២​ក្បាល​រុំ​ជុំវិញ ​និង​ស្លាប​២ ​តួនាទី​ប្រយុទ្ធ​​ជាមួយ​​សត្រូវ​ ដើម​ចម​ នៃ​ការ​កើត​មាន​និមិត្តសញ្ញា​ពេទ្យ​នេះ គឺ​​កាល​ពី​ប៉ុន្មាន​រយ​ឆ្នាំ​មុន​​ មាន​គ្រូ​ពេទ្យក្នុង​កង​ទ័ព​អាមេរិក​ម្នាក់ ​មាន​បំណង​ចង់​យក​រូប​ដំបង ​របស់​អាទិទេព​ក្រិក​ សម័យ​បុរាណ​ឈ្មោះ Asclepius មក​ធ្វើ​ជា​និមិត្ត​សញ្ញា​ពេទ្យ​ដោយ​សារ​តែ​អាទិទេព Asclepius គឺ​ជា​ព្រះ​នៃ​ការ​ព្យាបាល​ជំងឺ ។ ​អាទិទេព​នោះ​មានដៃ​កាន់​ដំបង និង​សត្វ​ពស់​តែ​មួយ​ក្បាល​រុំ​ជុំវិញ ​។
ប៉ុន្តែ​ដោយសារ​ការ​ភ័ន្តច្រឡំ​ គ្រូ​ពេទ្យ​អាមេរិក​​រូប​នោះ ​បាន​យក​ដំបង​អាទិទេព​ឈ្មោះ​ Caduceus ដែល​មាន​តួនាទី​ប្រយុទ្ធ​​ជាមួយ​​សត្រូវ​ មក​ប្រើ​ជំនួស​វិញ។ ដំបង​របស់ Caduceus គឺ​មាន​​ពស់​២​ក្បាល​រុំ​ជុំវិញ​និង ​ស្លាប​២ ហើយ​វា​ត្រូវ​បាន​គេ​ប្រើ​ជា ​និមិត្ត​រូប​ពេទ្យ​រហូត​មក ។​ បច្ចុប្បន្ន​​គេ​ក៏​ឃើញ​មាន​​ការ​ប្រើ​ដំបង​អាទិទេព Asclepius (រូប​ពស់​១​) ជា​និមិត្ត​សញ្ញា​ពេទ្យ​មក​លាយ​ឡំ​គ្នាដែរ​ ៕

Most Popular

To Top