ព័ត៌មានអន្តរជាតិ

អតីត ប្រធានាធិបតី ដំបូងបង្អស់ របស់អ៊ីរ៉ង់ បាត់បង់ជីវិត ក្នុងអាយុ៨៨ឆ្នាំ

តេហរ៉ង់៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានប្រកាសថាលោក Abolhassan Banisadr ដែលជាអតីតប្រធានា ធិបតីដំបូងបំផុតរបស់ ប្រទេសអ៊ីរ៉ង់បានបាត់បង់ជីវិតហើយ ក្នុងអាយុ៨៨ឆ្នាំ។

គួររំលឹកដែរថា បន្ទាប់ពីការធ្វើបដិវត្ត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ១៩៧៩លោក Banisadr ដែលជាអ្នកនយោបាយផងនិងជាអ្នកសេដ្ឋកិច្ចដ៏ខ្លាំងមួយរូបផងត្រូវបានគេ បោះឆ្នោតជ្រើសរើស ឲ្យធ្វើជាប្រធានាធិបតី ដំបូងបំផុត របស់ប្រទេស នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៨០។

បដិវត្តឆ្នាំ១៩៧៩ ដែលត្រូវបានគេស្គាល់ថា ជាសម័យកាល ដែលអ៊ីរ៉ង់ បានផ្លាស់ប្តូររបត់នយោបាយ ចេញពីការគ្រប់គ្រង ដោយមហាក្សត្រ និងមានការគាំទ្រខ្លាំង ពីក្រោយដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក មកជាប្រទេសប្រកាន់យក របបសាធារណៈរដ្ឋ ក្រោមវបៀប មនោគមវិជ្ជា នៃសាសនាអ៊ីស្លាមជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top