បរទេស ៖ នៅក្នុងការឆ្លើយតបដ៏ខ្លាំងក្លា ចំពោះទីក្រុងប៉េកាំង លោកស្រីប្រធានាធិបតីតៃ វ៉ាន់ ត្សៃ អ៊ីងវិន នឹងរក្សាបង្កើនកិច្ចការពារ របស់ខ្លួនដើម្បីធានាថា គ្មានអ្នកណាម្នាក់ អាចបង្ខំតៃវ៉ាន់ឲ្យទទួលយកផ្លូវចិនរៀបចំ ដែលមិនផ្តល់ឲ្យទាំងសេរីភាព និង លទ្ធិប្រជាធិបតេយ្យ ។

តាមសេចក្តីរាយការណ៍ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្តេជ្ញាបង្កើតការ បង្រួបបង្រួមដោយសន្តិវិធី ជាមួយកោះតៃវ៉ាន់ និងមិនបានរំឭកដោយត្រង់ ចំពោះការប្រើប្រាស់កម្លាំងនោះទេ ប៉ុន្តែលោកទទួលបានប្រតិកម្មខឹងសម្បារ ពីទីក្រុងតៃប៉ិ ដែលនិយាយថា មានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ អាចសម្រេចអនាគតខ្លួនបាន ។
លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ដូច្នេះថា “យើងនឹងបន្តជំរុញបង្កើនកិច្ចការពារជាតិរបស់យើង និងបង្ហាញការប្តេជ្ញាចិត្ត របស់យើង ក្នុងកិច្ចការពារ ខ្លួនយើងផ្ទាល់ ដើម្បីធានាថា គ្មានអ្នកណាម្នាក់អាចបង្ខំតៃវ៉ាន់ ឲ្យទទួលយកផ្លូវដែលចិត្ត រៀបចំសម្រាប់យើងឡើយ” ។

គួរបញ្ជាក់ថា ដោយត្រូវចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួននោះ កោះតៃវ៉ាន់ បានទទួលរងសម្ពាធយោធា និងនយោបាយកើនឡើង ដើម្បីឲ្យទទួលយកការគ្រប់គ្រង របស់ទីក្រុងប៉េកាំង ដោយរួមមានទាំង បេសកកម្ម កងទ័ពអាកាសចិនដដែលៗ នៅក្នុងតំបន់កំណត់ការពារ ដែលអាកាស របស់កោះលទ្ធិប្រជាធិបតេយ្យនេះ ៕
ប្រែសម្រួល៖ប៉ាង កុង
