ព័ត៌មានអន្តរជាតិ

អាល្លឹម៉ង់ រឹងបន្តឹងអ្នកមិនចាក់វ៉ាក់សាំង ក្រោយចំនួនកូវីដ ផ្ទុះខ្លាំងសាជាថ្មី

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់គឺ នឹងត្រៀមរួចរាល់ហើយ ដើម្បីប្រកាសដាក់បន្តឹងបន្ថែមទៀតលើកិច្ច ការងារគ្រប់គ្រងក្រុមពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ខណៈដែលចំនួននៃអ្នកឆ្លងកូវីដ បានផ្ទុះឡើងខ្លាំងសាជាថ្មី។

នៅក្នុងផ្នែកនៃគោលការណ៍ច្បាប់ថ្មី ពលរដ្ឋទាំងឡាយណាដែ លមិនបានទទួលការចាក់វ៉ាក់សាំង នឹងមិនអាចអនុញ្ញាតិ ឲ្យធ្វើដំណើរទៅកាន់ទីកន្លែងកំណត់មួយចំនួនហើយក្នុងនោះផងដែរ អធិកាបតីអាល្លឺម៉ង់លោកស្រី Merkel បានពណ៍នាស្ថានភាព បច្ចុប្បន្នថាអាក្រក់ខ្លាំងមែនទែន។

លោកស្រីបានបន្តបែបនេះថា៖ ពួកយើងត្រូវតែធ្វើយ៉ាងណាបង្ខំឲ្យល្បឿន នៃការឆ្លងបន្ថយមកវិញ។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះចំនួនឆ្លងប្រចាំថ្ងៃ បានកើនឡើងទៅដល់៦៥០០០នាក់។

អាល្លឺម៉ង់មិនមែនជាប្រទេសដំបូង ក្នុងតំបន់អ៊ឺរ៉ុបឡើយដែលបានប្រកាសរឹតបន្តឹង ទៅលើក្រុមពលរដ្ឋ ដែលមិនទាន់បានទទួលវ៉ាក់សាំង ការពារកូវីដនោះទេ ដោយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប្រទេសឆេក និងស្លូវ៉ាគី ក៏បានដាក់ការរឹតបន្តឹងនេះដូចគ្នាដែរ ដើម្បីបង្កើនចំនួនអត្រាចាក់វ៉ាក់សាំងឡើងវិញ ក្នុងប្រទេស៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top