បុរសជនជាតិជប៉ុនម្នាក់ បានក្លាយជាមនុស្សដំបូងគេ ដែលទទួលបានសញ្ញាប័ត្រ សិក្សាអ្នកលេងកាំបិត សាំម៉ូរៃ និនចា។
មានឈ្មោះថា Genichi Mitsuhashi លោកជានិស្សិត នៃសាកលវិទ្យាល័យ Mie នៃប្រទេសជប៉ុន បានរៀនចប់ថ្នាក់អនុបណ្ឌិត នៃមុខវិជ្ជាសិក្សាពីនិនចា បន្ទាប់ពីចំណាយពេលស្រាវជ្រាវ ចងក្រងឯកសារប្រវត្តិសាស្ត្រអស់រយៈពេល២ឆ្នាំ និងចាប់យកជីវិត រស់នៅបែបនិនចា។

និនចាបានលាក់ខ្លួន ក្នុងអាថ៌កំបាំងជាមួយ នឹងបេសកកម្មជាច្រើនរបស់ពួកគេ ដែលមិនត្រូវបានគេកត់ត្រា ទុករហូតដល់សម័យតូកហ្គូវ៉ា ឬក៏អេដូ។ មានការបកស្រាយតិចតួចពីក្រុមនិនចាមួយចំនួនតូច ដែលគេបានស្គាល់ក្នុងប្រទេសជប៉ុន ។
បុរសអាយុ៤៥ឆ្នាំ ចាប់អារម្មណ៍ខ្លាំងលើការស្រាវជ្រាវ និងហាត់ក្បាច់គុន និងជាសិស្សម្នាក់ ក្នុងចំណោម៣នាក់ប៉ុណ្ណោះ ដែលរៀនថ្នាក់អនុបណ្ឌិតផ្នែកនិនចានៅសាកលវិទ្យាល័យ Mie។ លោកគ្រោងបន្តការសិក្សាថែមទៀត ដើម្បីឆ្ពោះទៅយកថ្នាក់បណ្ឌិតផ្នែកនិនចា៕
