ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ប្រកាសទៅកាន់អង្គការ NATO ឲ្យជួយការពារ និងផ្តល់ហិរញ្ញវត្ថុបន្ថែមដល់អ៊ុយក្រែន

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃពុធបានថ្លែងទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) តាមរយៈតំណភ្ជាប់វីដេអូដោយជំរុញឱ្យមានការជួយការពារ និងហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់អ៊ុយក្រែន ។

នៅក្នុងសុន្ទរកថារបស់គាត់ លោក Zelensky បានថ្លែងថា អ៊ុយក្រែន ត្រូវការប្រព័ន្ធមីស៊ីល និងការពារដែនអាកាសទំនើប ដើម្បីការពារទីក្រុងរបស់ខ្លួន និងកាំភ្លើងធំ ដើម្បីទប់ទល់នឹងរុស្ស៊ី នៅលើសមរភូមិ ។

លោក Zelensky បានថ្លែងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន គឺមិនសំខាន់ជាងជំនួយដែលមានអាវុធនោះទេ ដោយកត់សម្គាល់ថា ប្រទេសរបស់គាត់ត្រូវការប្រាក់ជិត៥ពាន់លានដុល្លារក្នុង១ខែសម្រាប់ការពារ ។

មេដឹកនាំអ៊ុយក្រែនក៏បានអំពាវនាវឲ្យប្រទេសសមាជិកអង្គការ NATO បន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top