ម៉ូស្គូ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានជួបពិភាក្សាកាលពីថ្ងៃអាទិត្យ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងគែរ ជាកន្លែងដែលពួកគេបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ និងពិភពលោក ដែលមានការព្រួយបារម្ភទៅវិញទៅមក។
ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lavrov បានប្រគល់សំបុត្រមួយច្បាប់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ទៅកាន់លោក Sisi ដោយបង្ហាញពីសារៈសំខាន់ ដែលរុស្ស៊ី យកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអេហ្ស៊ីប ក្នុងក្របខ័ណ្ឌនៃ “កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។
ប្រធានាធិបតីអេហ្ស៊ីប បានសាទរចំពោះកិច្ចសហប្រតិបត្តិការ ដែលកំពុងកើនឡើងរវាងទីក្រុងគែរ និងទីក្រុងមូស្គូ ដែលត្រូវបានឧទាហរណ៍ដោយគម្រោងរបស់រុស្ស៊ី នៅក្នុងប្រទេសអេហ្ស៊ីប ដូចជារោងចក្រថាមពលនុយក្លេអ៊ែរ El-Dabaa ដែលកំពុងត្រូវបានសាងសង់ និងការបង្កើតតំបន់ឧស្សាហកម្មរុស្ស៊ី នៅក្នុងប្រទេស និងគម្រោងរួមផ្សេងទៀតក្នុងវិស័យផ្សេងៗ។
គួរបញ្ជាក់ងា ទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត អេហ្ស៊ីបបានអំពាវនាវជាថ្មី ឱ្យមានការដោះស្រាយវិបត្តិនយោបាយ៕ ប្រែសម្រួល ឈូក បូរ៉ា