ព័ត៌មានអន្តរជាតិ

ចិន និងកូរ៉េខាងត្បូង ប៉ះទង្គិចគ្នាជុំវិញរឿងខែល ការពារមីស៊ីល របស់សហរដ្ឋអាមេរិក ដោយគំរាមធ្វើឲ្យខូចខាត ដល់រដ្ឋាបាលថ្មី របស់ក្រុងសេអ៊ូល

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន និងកូរ៉េខាងត្បូងបានប៉ះទង្គិចគ្នា ជុំវិញខែលការពារមីស៊ីល របស់សហរដ្ឋអាមេរិក ដោយគំរាមកំហែងថា នឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលថ្មីក្រុងសេអ៊ូល ដើម្បីយកឈ្នះលើភាពខុសប្លែកគ្នា ផ្នែកសន្តិសុខដែលមានរយៈពេលយូរមកហើយ ។

ការខ្វែងគំនិតគ្នាលើប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ ហៅថា Terminal High Altitude Area Defence (THAAD) ដែលបានដំឡើងនៅក្នុងប្រទេស កូរ៉េខាងត្បូង បានលេចចេញជារូបរាង បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសចិនដោយរលូន ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅក្នុងសប្តាហ៍នេះ ។

ប្រទេសចិន ដោយជំទាស់ថា រ៉ាដាដ៏មានឥទ្ធិពលរបស់ THAAD អាចហោះចូលដែនអាកាសរបស់ខ្លួន ទប់ស្កាត់ពាណិជ្ជកម្ម និងការនាំចូលវប្បធម៌ បន្ទាប់ពីទីក្រុងសេអ៊ូល បានប្រកាសដាក់ពង្រាយរបស់ខ្លួនក្នុងឆ្នាំ២០១៦ ដោយបានបង្កបញ្ហាធំដល់ទំនាក់ទំនង ។

មន្ត្រីជាន់ខ្ពស់នៅក្នុងការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ដល់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា THAAD គឺជាមធ្យោបាយការពារខ្លួន និងមិនអាចក្លាយជាកម្មវត្ថុ នៃការចរចា បន្ទាប់ពីប្រទេសចិន បានទាមទារឱ្យកូរ៉េខាងត្បូង មិនដាក់ពង្រាយថ្មទៀតទេ និងកំណត់ការប្រើប្រាស់ ឧបករណ៍ដែលមានស្រាប់ ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដោយមើលឃើញថា ប្រព័ន្ធនេះជាគន្លឹះក្នុងការទប់ទល់ នឹងមីស៊ីលកូរ៉េខាងជើងបានប្តេជ្ញា បោះបង់ចោលការសន្យា របស់រដ្ឋាភិបាលមុនថា នឹងមិនបង្កើន ការដាក់ពង្រាយ THAAD និងមិនចូលរួមក្នុងខែលការពារ មីស៊ីលពិភពលោកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ឬបង្កើតសម្ព័ន្ធមិត្តយោធាត្រីភាគី ដែលពាក់ព័ន្ធនឹងជប៉ុននោះដែរ ។

នៅលើមាគ៌ានៃយុទ្ធនាការ នេះ លោក Yoon ដែលជាអ្នកអភិរក្សនិយមបានសន្យាថា នឹងទិញថ្ម THAAD មួយផ្សេងទៀត ប៉ុន្តែចាប់តាំងពីចូល កាន់តំណែងក្នុងខែឧសភា រដ្ឋាភិបាលរបស់គាត់បានផ្តោតលើអ្វីដែលមន្ត្រីហៅថា “ការធ្វើឱ្យមានលក្ខណៈធម្មតា” នូវប្រតិបត្តិការនៃប្រព័ន្ធដែលមានស្រាប់ គ្រប់គ្រងដោយសហរដ្ឋអាមេរិក ។

រដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូង លោកស្រី Park Jin និងសមភាគីចិន លោក វ៉ាង យី ដែលជួបប្រជុំគ្នា កាលពីថ្ងៃអង្គារ បានរិះរកវិធី ដើម្បីបើកការចរចារ លុបបំបាត់ នុយក្លេអ៊ែរឡើងវិញ ជាមួយកូរ៉េខាងជើង និងបន្តការនាំចេញវប្បធម៌ ដូចជាតន្ត្រី K-pop និងភាពយន្តទៅកាន់ប្រទេសចិន ៕

Most Popular

To Top