កីឡា
២០-០ ក្រុមនារីអង់គ្លេស យកឈ្នះឡាតវី នៅជម្រុះ World Cup បង្កើតប្រវត្តិសាស្ត្រ
ក្រុមបាល់ទាត់នារីអង់គ្លេស បានបង្កើតប្រវត្តិសាស្ត្រថ្មីហើយ ក្រោយពីពួកគេរកគ្រាប់បាល់បានដល់ទៅ២០-០ យកឈ្នះលើក្រុមឡាតវី នៅវគ្គសន្សំពិន្ទុតាមពូល ពានរង្វាន់ World Cup នារី។ ក្រុមនារីអង់គ្លេសខ្លាំងពេកហើយសម្រាប់ក្រុមឡាតវី។ ពួកគេស៊ុតចេញបាន៦៣ជើង ចំគោលដៅ៣០ជើង និងគ្រប់គ្រងស្ថិតិប្រកួតបាន៨៦%ឯណោះ។ ដោយការចំ៣០ជើងនោះ មានគ្រាប់បាល់ដល់ទៅ២០គ្រាប់ទៅហើយ ខណៈដែលក្រុមឡាតវីវិញ មិនអាចតបតអ្វីបាននោះទេ។ នេះជាជើងទី២ដែលក្រុមទាំងពីរប៉ះគ្នា ដោយកាលពីជើងទី១កន្លងទៅ ឡាតវី ចាញ់ក្នុងលទ្ធផល ១០-០។...