យុវជនឈ្មោះ វិសុទ្ធ ដែលកំពុងហ្វឹកហាត់នៅក្លឹប U21 Liverpool នឹងមកខ្មែរនៅរដូវក្ដៅខាងមុខនេះ ប្រសិនបើរូបគេទទួលបាន វ៉ាក់សាំងកូវីដ១៩ រួចរាល់ ស្របពេលកូវីដថមថយ ។
ម្ដាយរបស់យុវជនរូបនេះ ឈ្មោះ Kuth Kola បានឲ្យដឹងថា យ៉ាងណាវាអាច នឹងប្រែប្រួល ដោយអាស្រ័យលើកត្តាខាង វិសុទ្ធ ។ ប៉ុន្តែការមកលេងលើកនេះទំនងជាមានខ្ពស់ ពីព្រោះ វិសុទ្ធ ខានមកលេងខ្មែរ១ឆ្នាំហើយ ។
លោកស្រីខាងលើបាននិយាយថា ការមកខ្មែរនេះគឺមកធម្មតា ប៉ុន្តែមានក្លឹបនៅខ្មែរមួយបានទាក់មក ចង់ឲ្យគេចូលលេងជាមួយ។ ចំណុចនេះគឺមិនទាន់ច្បាស់នៅឡើយ រង់ចាំមើលការមកដល់របស់គេសិន ៕