កីឡា

Aston Villa បើកផ្លូវឲ្យ Grealish អាចចាកចេញ បានតែជាមួយនឹងតម្លៃខ្លួន ៧៥លានផោន

The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹប Aston Villa ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគឺមិនអាចរារាំងការចង់ចាកចេញរបស់កំពូលកីឡាករ Jack Grealish ទៀតនោះទេ ពីព្រោះថា ខ្លួនបានដាក់តម្លៃរបស់កីឡាករ រួចទៅហើយនៅក្នុងទីផ្សារ ដោះដូរកីឡាករ សម្រាប់រដូវក្តៅនេះ។

ក្លឹបមេឃខៀវ Man City ដែលជាអ្នកដំបូង ត្រូវបានគេមើលឃើញថា បានដាក់ស្នើសុំទិញកីឡាករ អង់គ្លេសរូបនេះ នោះគឺនឹងត្រូវចំណាយលុយយ៉ាងហោច ណាស់ ៧៥លានផោន ជាតម្លៃខ្លួន កីឡាករ ខណៈ ដែលការដេញថ្លៃអាច នឹងត្រូវកើនឡើងបន្ថែមទៀត រហូតទៅដល់យ៉ាងហោចណាស់១០០លានផោន ផងដែរ ។

Aston Villa មានបំណងចង់រក្សា ទុកកីឡាកររូបនេះ បន្តទៀតប៉ុន្តែជឿជាក់ថា ត្រូវបង្កើនប្រាក់ចំណាយ សម្រាប់ប្រាក់កម្រៃកីឡាក រហូតទៅដល់១៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដើម្បីចរចាបន្តកុងត្រាថ្មី ប៉ុន្តែ Man City ដែលជាអ្នក តាមចង់បាន Grealish ជាយូរមកហើយនោះ នឹងមិនធ្វើឲ្យឱកាស នេះកន្លងផុតទៅដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top