កីឡា

Bale បាត់​តំណែង ​អាវ​លេខ​១១​នៅ Real ដោយ​ផ្ទេ​ទៅ​កីឡាករ ​អេស្ប៉ាញ​ម្នាក់​នេះ

ខ្សែបម្រើ​ប្រយុទ្ធ​ Gareth Bale កំពុង​ជួប​បញ្ហា​រឿង​លេខ​អាវ បន្ទាប់​ពី​ត្រឡប់​មក​កាន់ Real Madrid ក្រោយ​បញ្ចប់​ការ​ខ្ចី​ជើង​ពី​ក្លឹប Spurs។

​Bale បាន​ចំណាយ​ពេល​កាល​ពី​រដូវ​កាល​មុន​ខ្ចី​ជើង​ទៅ Spurs ដោយ​សម្រេច​ចិត្ត​ពាក់​លេខ​៩នៅ​ទីនោះ។ ប៉ុន្តែ​អំឡុង​ពេល​អវត្តមាន​នៅ Real ខ្សែ​បម្រើ​ប្រយុទ្ធ Marco Asensio បាន​យក​អាវ​លេខ​១១​មក​ពាក់។ Bale ពាក់​លេខ​១១​ តាំងតែ​ផ្ទេ​មក​កាន់ Madrid ដំបូង និង​ជួយ​ក្រុម​ឈ្នះ​ពាន​១៣​គ្រឿង។

សម្រាប់​ការ​វិល​មក​វិញ​នៅ​រដូវ​កាល​ថ្មី​នេះ Bale នឹង​ត្រូវ​ប្រើ​លេខ​ថ្មី ខណៈ​លេខ​១១ Asensio យក​បាត់​ហើយ។ ៤​លេខ​​ដែល​នៅ​សល់​និង​ល្អ Bale អាច​ជ្រើស​យក​មក​ពាក់​បាន​មាន​១៦​ ១៨ ២១ និង ១៤។

តាម​ពិត​ទៅ​លេខ​១៤​ជា​របស់ Casemiro តែ​គេ​នឹង​​ប្ដូរ​មក​ពាក់​លេខ​៥​វិញ ដែល​ជា​អតីត​​កម្មសិទ្ធិ​របស់ Varane ដែល​ទើប​ផ្លាស់​ទៅ Man Utd។ David Alaba កីឡាករ​ចំណូល​ថ្មី និង​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩ ត្រូវ​ក្លឹប​ផ្ដល់​អាវ​លេខ​៤​ឲ្យ ដែល​ធ្លាប់​ពាក់​ដោយ​​អតីត​ប្រធាន​ក្រុម Sergio Ramos៕ ​

Most Popular

To Top