កីឡា

ខេមរសហព័ន្ធតេក្វាន់ដូ WT ប្រកាសការរៀបចំ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិ ថ្នាក់ជាតិប្រចាំ ឆ្នាំ២០២១ នាថ្ងៃទី៥ ឆ្នូ

ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសជូនដំណឹង ដល់ប្រធានក្លិបកីឡា តេក្វាន់ដូ WT ពេញសិទ្ធិទូ ទាំងរាជធានី-ខេត្ត បានជ្រាបថា សហព័ន្ធនឹងរៀបចំ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រម ថ្នាក់ជាតិ និងវគ្គបណ្តុះបណ្តាល គ្រូបង្វឹកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម ។

យោងចំណារឯកភាព ជាគោលការណ៍ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លើ លិខិត លេខ ២៥១/២១ ខសត.សណ ស្ដីពីការស្នើសុំអនុញ្ញាត ជាគោលការណ៍រៀបវគ្គ បណ្តុះបណ្តាល និងប្រកួតជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWTបានមានប្រសាសន៍ថា យើងបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម ថ្នាក់ជាតិ និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដោយវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម រាជធានីភ្នំពេញ សិក្ខាកាម ២៥នាក់ ។

ចំណែកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម នៅរាជធានីភ្នំពេញ សិក្ខាកាម ២៥នាក់ដូចគ្នា ៕ដោយ៖លី ភីលីព

Most Popular

To Top