កីឡា

Juventus ដាក់ផែនការ ​ចុះកុងត្រា អចិន្ត្រៃយ៍ ជាមួយនឹង Kean

The Tuttomercatoweb ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus បានត្រៀមផែនការ រួចទៅហើយ ក្នុងការចុះកុងត្រា ទិញដាច់កីឡាករ Kean ពីក្លឹប Everton តែម្តងនៅរដូវកាលនេះ ពោល គឺមុនកុងត្រា។

កីឡាករ Moise Kean វ័យ២២ឆ្នាំរូបនេះ បានត្រឡប់មកកាន់ទឹកដី Turin វិញក្នុងលក្ខខណ្ឌ ជាកីឡាករខ្ចីជើង កាលពីរដូវក្តៅមុនជា មួយនឹងកុងត្រា២ឆ្នាំហើយ ក្លឹបមានសិទ្ធ ក្នុងការ ទិញកីឡាកររូបនេះ ដាច់ក្នុងតម្លៃ១៩លានផោន នៅក្នុងឆ្នាំ២០២៣ប៉ុន្តែ Juventus គឺនឹងមិនរងចាំរហូត ដល់កុងត្រានេះចប់ឡើយ ។

គួរឲ្យដឹងដែរថា រដូវកាលខ្ចីជើងនេះ Kean អាចបង្ហាញខ្លួនបានជាញឹកញាប់ ជាមួយនឹង Juventus ហើយជឿជាក់ថា នឹងក្លាយទៅជាកីឡាករដ៏គូរយ៉ាង អស្ចារ្យជាមួយនឹងខ្សែប្រយុទ្ធ ចំណូលថ្មី Dusa Vlahovic ជាមិនខាន់នៅតំបន់ជួរមុខ នាពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top