កីឡា

Laporta៖​ យើងនឹងមិនពិចារណា ក្នុងការវិលត្រឡប់របស់ Messi ឡើយ

ប្រធានក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានចេញមក ធ្វើការបង្ហាញជំហសាជាថ្មីថា ក្លឹបគឺមិនត្រូវការអតីតតារាឆ្នើម របស់ក្លឹបកីឡាករ Lionel Messi ដែលធ្លាប់បានចាកចេញទៅចូលរួម ជាមួយនឹងក្លឹប PSG កាលពីរដូវក្តៅកន្លងមកនោះឡើយ។

លោក Joan Laporta បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត បែបនេះថាក្លឹប Barcelona មិនដែលមានបំណង ក្នុងការចុះហត្ថលេខាសាជាថ្មី នាំយកកីឡាករ Messi មកវិញឡើយ គិតចាប់តាំងតែពីបានបែកបាក់គ្នា កាលពីរដូវក្តៅកន្លងមកនោះ។

គួរឲ្យដឹងដែរថាកន្លងមក Messi ធ្លាប់មានពាក្យចចាមអារ៉ាមថា នឹងអាចវិលត្រឡប់មកចូលរួមជាមួយនឹង Barcelona វិញបន្ទាប់ពី PSG ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champions League កាលពីដើមខែកន្លងមក។

លោកបន្តថា៖Messi មិនដែលមានទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹងក្លឹបឬកីឡាករឡើយ ហើយយើងមិនដែលទទួលបាន ការទំនាក់ទំនងពី Messi ចំពោះលទ្ធភាព នៃការវិលត្រឡប់វិញនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top