The Sun Sport ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា គ្រូបង្វឹកថ្មិរបស់ក្លឹបតោខៀវ Chelsea លោក Graham Potter នឹងមិនអាចត្រូវក្លឹបបណ្តេញ ចេញឡើយទោះបីជាបញ្ចប់ រដូវកាលមិនបានស្ថិតនៅ Top4 ក្តី។
ប្រភពដដែលបានសរសេរទៀតថា ប្រធានក្លឹបលោក Todd Boehly និងក្រុមការងាររបស់ខ្លួន បានដាក់ផែនការរយៈពេលវែង ជាមួយនឹងលោក Potter ហើយដែលមានន័យថាគ្រូបង្វឹករូបនេះ ត្រូវការពេលវេលាច្រើនទៀត ដើម្បីរៀបចំក្រុមកីឡាករឡើងវិញ។
គួរឲ្យដឹងដែរថាអតីតគ្រូបង្វឹករបស់ក្លឹប Brighton រូបនេះបានសម្រេចចិត្តចុះកុងត្រា ដែលមានរយៈពេល៥ឆ្នាំ ជាមួយនឹងក្លឹបតោខៀវ Chelsea ជាមួយនឹងប្រាក់កម្រៃប្រមាណជា ១០លានផោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ ស៊ុន លី