យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបបារាំង PSG កំពុងធ្វើការពិចារណាក្នុង ការបន្តកុងត្រាថ្មីជូនកីឡាករ Bradley Barcola រហូតដល់ឆ្នាំ២០៣០ហើយសង្ឃឹមថា នឹងអាចសម្រេចការងារនេះ នៅប៉ុន្មានខែខាងមុខនេះ។
បន្ទាប់ពីបានលេងក្នុងតួនាទីដ៏សំខាន់ របស់ក្លឹបជួយឲ្យ PSG លើកពាន Ligue 1 និង Champions League កាលពីរដូវកាលមុនមកកីឡាកររូបនេះបានក្លាយជាកីឡាករ គោលដៅទាក់ចិត្តរបស់ក្លឹបជាច្រើនដូចជា Bayern Munich, Arsenal និង Chelsea ផងដែរ។
កីឡាករ Barcola ក្នុងវ័យ២៣ឆ្នាំបានបង្ហាញខ្លួនលេង ឲ្យក្លឹបចំនួន៣៤ដង កាលពីរដូវកាលមុន ដែលគាត់អាចស៊ុតបាន១៤គ្រាប់ និងជួយមិត្តរួម ក្រុមរកបាន១១គ្រាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
