Messi និង Neymar នៅតែមិនទាន់ អាចចូលលេងឲ្យ PSG ទេយប់នេះ ខណៈក្រុមខ្លួននឹងទៅលេងក្នុងដីរបស់ក្រុម Brest សម្រាប់ការប្រកួតសប្ដាហ៍ទី៣ Ligue1 របស់បាទាំងម៉ោង២យប់នេះ។ បើទោះបានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ ជាមួយក្រុមហើយក្ដី ក៏លោក Mauricio Pochettino អ្នកចាត់ការរបស់ PSG មិនទាន់សម្រេចចិត្តដាក់កីឡាករទាំងពីរនាក់ខាងលើ ឲ្យលេងដែរ ក្នុងការប្រកួតយប់នេះ។...
ក្លឹប Paris Saint-Germain បាននាំចូលកីឡាករ ចំណូលថ្មីច្រើនមែនទែន សម្រាប់រដូវកាលនេះ ប៉ុន្តែពួកគេចំណាយអស់ត្រឹមតែ៧៦លានអឺរ៉ូប៉ុណ្ណោះក្នុងការដោះដូរ។ ក្នុងប្រាក់៧៦លានអឺរ៉ូ PSG បានចំណាយ៦០ លានអឺរ៉ូទិញ Achraf Hakimi និង១៦លានអឺរ៉ូផ្សេងទៀតទិញផ្ដាច់ Danilo ដែលពួកគេធ្លាប់ខ្ចីជើងបានមួយរដូវកាល។ ការមកដល់របស់ Messi, Ramos, Wijnaldum និង Donnarumma...
ក្លឹប PSG ត្រូវបានរាយការណ៍ថា នឹងដាក់សំណើទៅកាន់ Paul Pogba ដោយផ្ដល់ថ្លៃពលកម្មជាង៧០ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ ប្រសិនបើចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ។ ខ្សែបម្រើសញ្ជាតិបារាំងកំពុងស្ថិងក្នុងកុងត្រាឆ្នាំចុងក្រោយជាមួយ Manchester United ហើយធ្លាប់ត្រូវបានទាក់ទងផ្លាស់ទៅកាន់ Paris នៅរដូវក្ដៅនេះ។ ប៉ុន្តែដោយសារតែវត្តមានរបស់ Lionel Messi បានធ្វើឲ្យ PSG ផ្អាករឿង Pogba...
ក្រោយពី PSG ប្រកាសវត្ដមាន Lionel Messi នឹងពាក់អាវលេខ៣០មក ការលក់អាវរបស់ក្លឹបនេះ នៅតាម Store នានាដាច់គ្មានសល់នោះទេ។ ដោយត្រឹម៣០នាទីប៉ុណ្ណោះ គ្រប់កន្លែងលក់អស់តែម្ដង ។ អ្នកគាំទ្រដែលចង់ បានត្រូវអង្គុយរង់ចាំនៅមុខហាង ដើម្បីចាប់លេខបានមុនចូលទិញ ។ ខណៈដែលខ្លះទៀតត្រូវរង់ចាំច្រើនថ្ងៃទៀត ទើបទទួលបានអាវដែលខ្លួនបានកុម្ម៉ង់ទុក ដែលមានអក្សរ Messi ជាមួយស្លាកលេខ៣០។...
ក្លឹ Paris Saint-Germain នឹងបើកផ្លូវឲ្យកីឡាករ១០នាក់ចេញ ដើម្បីកាត់បន្ថយការចំណាយរបស់ក្លឹប ក្នុងការត្រៀមចុះកុងត្រាយក Lionel Messi។ ក្លឹបយក្សរបស់បារាំង PSG គឺជាបេក្ខភាពតែមួយគត់ ក្នុងការផ្ទេរយកកីឡាកវ័យ ៣៤ឆ្នាំ ដែលបាននិយាយលា Barcelona កាលពីថ្ងៃអាទិត្យ។ Messi និយាយទាំងអារម្មណ៍ក្ដុកក្ដួល នៅក្នុងសន្និសីទកាសែត ពេលដែលដឹងត្រូវចាកចេញ ពីកន្លែងដែលធ្លាប់នៅ២១ឆ្នាំ។ ប្រភពពី...
ខណៈដែលការចរចា ត្រូវបានគេជឿជាក់ថា កំពុងតែនៅបន្តធ្វើនៅឡើយ រវាងក្លឹបអ្នកមានបារាំង PSG ជាមួយនឹងក្លឹប បិសាចក្រហម Man UTD ចំពោះការដោះដូរកីឡាករ ឆ្នើមបារាំង Paul Pogba នោះនៅថ្ងៃនេះ មានលេចឬព័ត៌មានបន្ថែមទៀតថា ក្លឹបបារាំងកំពុងសុំចរចា ទំលាក់តម្លៃកីឡាករពីតម្លៃ ទាមទារដើមផងដែរ ។ ភ្នាក់ងាររបស់កីឡាករ គឺលោក Mino...
Manchester United កំពុងស្ថិតក្រោមសម្ពាធក្នុងការលក់ Paul Pogba ក្នុងរដូវក្ដៅនេះ ក្រោយក្លឹបយក្សនៅបារាំង Paris Saint-Germain ដាក់ការចាប់អារម្មណ៍ខ្សែបម្រើរូបនេះយ៉ាងខ្លាំង។ រឿងត្រូវបានគេដឹងថា ភ្នាក់ងាររបស់ Pogba លោក Mino Raiola កំពុងពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ PSG។ សម្រាប់បច្ចុប្បន្ន PSG អាចនឹងនាំយកកីឡាករវ័យ២៨ឆ្នាំទៅកាន់ប្រទេសបារាំងក្នុងតម្លៃខ្លួនត្រឹមតែ៤៣លានផោនប៉ុណ្ណោះ តិចជាងពាក់កណ្ដាលកាល...
Juventus ត្រូវបានរាយការណ៍ថា កំពុងពិចារណាដាក់ស្នើ Cristiano Ronaldo ទៅកាន់ក្លឹប Paris Saint Germain ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Mauro Icardi ក្នុងរដូវក្ដៅនេះ។ Ronaldo នៅសល់កុងត្រាមួយឆ្នាំទៀត ហើយកំពុងប្រឈមមុខជាមួយអនាគតមិនច្បាស់លាស់ជាមួយអ្នកចាត់ការថ្មីលោក Massimiliano Allegri ដែលមានគម្រោងចង់ផ្លាស់ប្ដូរក្រុមមុនរដូវកាលថ្មីចាប់ផ្ដើម។ យោងតាមសារព័ត៌មានបារាំង L’Equipe ឲ្យដឹងថា...
ខ្សែប្រយុទ្ធបារាំង Kylian Mbappe រំពឹងថាក្លឹប Real Madrid ចូលសួរនាំទិញយករូបគេពីក្លឹប Paris Saint Germain នៅរយៈពេលដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ។ សារព័ត៌មានជាច្រើនបានចុះផ្សាយកាលពីពេលថ្មីៗនេះថា Mbappe មិនព្រមបន្តកុងត្រាថ្មីជាមួយ PSG ឡើយ ព្រមទាំងបាននិយាយទៅកាន់ក្លឹបនេះថាគេចង់ចាក ដោយគេចង់ទៅលេងឲ្យក្លឹបណាផ្សេង ដែលគេចង់ទៅដោយគ្រប់គ្នាសុទ្ធតែស្គាល់ច្បាស់ថាជាក្លឹប...
Paris St-Germain បានបំពេញការផ្ទេរយកអ្នកចាំទី ជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma រួចរាល់ដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ២២ឆ្នាំ ចូលរួមជាមួយ PSG បន្ទាប់ពីជាប់ឈ្មោះជាកីឡាករឆ្នើម ប្រចាំព្រឹត្តិការណ៍ Euro ដោយអ៊ីតាលីជាម្ចាស់ពានកាលពីថ្ងៃអាទិត្យកន្លងទៅ។ Donnarumma បានចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្លឹបថ្មី និងទទួលបានប្រាក់ឈ្នួល១២លានអឺរ៉ូក្នុងមួយឆ្នាំ។ Donnarumma សម្រេចមកលេងនៅ PSG បន្ទាប់ពីកុងត្រារបស់គេ...