ក្លឹបយក្សអេស្បាញ Real Madrid នៅក្នុងការប្រកួតទី៤ នៅលីគអាចទទួលបាន ៣ពិន្ទុសាជាថ្មី ក្រោយយកឈ្នះលើក្រុម Celta Vigo យ៉ាងចាស់ដៃ ក្នុងលទ្ធផលដល់ទៅ ៥ទល់នឹង២។ ៥គ្រាប់កើតឡើងដំបូង តាំងតែពីនាទីទី២៤ ដោយកីឡាករ Benzema ហើយគ្រាប់ទី២ដោយ Benzema ដដែលនៅនាទីទី៤៦ តង់ទី២ និងបន្តបន្ទាប់ដោយកីឡាករ Junior...
កីឡាករវ័យក្មេងបារាំង Camavinga បានក្លាយទៅជាកីឡាករគោលដៅ ជំនួសឲ្យ Mbappe វិញសម្រាប់ Real Madrid ក្រោយការ ចរចាគ្នា ជាមួយនឹង PSG ហាក់ដូចជាមិនសូវ ទទួលបានលទ្ធផលល្អហើយជឿ ជាក់ថា ការដោះដូរនឹងអាចកើតឡើង នៅចុងម៉ោងនេះជាមិនខាន ។ The Goal បានចេញផ្សាយ ថា...
Real Madrid ទើបតែបន្តយកឈ្នះការប្រកួតលីគ ក្នុងលទ្ធផល១ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ប៉ុន្តែជឿជាក់ថាReal Madrid នឹងបន្តស្វែងរកឱកាស ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត នៅមុនពេលដែលរដូវកាលដោះដូរ រដូវក្តៅនេះ។ មួយក្នុងចំណោមកីឡាករគោលដៅសំខាន់ៗ របស់ក្លឹបកីឡាករ Mbappe នៅតែមានដំណឹង អំពីការផ្ទេរមកចូលរួមក្លឹប Real Madrid ទោះបីជាពេលវេលា នៃការដោះដូរក្នុងរដូវក្តៅនេះ ស្ទើរតែខិតជិតមកដល់ទៅហើយ។ តារាឆ្នើមរបស់...
មកដល់នាទីចុងក្រោយនេះ ក្លឹបយក្សអេស្បាញ Real Madrid កំពុងរៀបចំផែនការដើម្បីតម្រូវ ក្រុមរបស់ខ្លួនក្នុងពេល ដែលព្យាយាមបន្តចរចានាំយកកីឡាករ ម្ចាស់ពានរង្វាន់ពិភពលោក Mbappe ។ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង Real Madrid ត្រូវបានគេដឹងថា កំពុងប្រកាសដាក់ លក់កីឡាករខ្សែប្រយុទ្ធ Eden Hazard ដោយសង្ឃឹមថានឹងអាចបន្ថែមកញ្ចប់លុយ ដើម្បីចរចានាំយកកីឡាករខ្សែប្រយុទ្ធ Mbappe រូបនេះពី...
តារាឆ្នើមពានរង្វាន់ពិភពលោក Mbappe មកដល់ពេលនេះមានកុងត្រា ដែលជិតនឹងផុតសុពលភាព ទៅហើយនៅត្រឹមរដូវក្តៅ ឆ្នាំក្រោយហើយជឿជាក់ថា ក្លឹបយក្សអេស្បាញ Real Madrid នឹងត្រូវបំបែកធនាគារ ដើម្បីយកលុយមកចាយ លើកីឡាកររូបនេះ ឲ្យបានមុនចុងខែសីហានេះហើយ។ The Goal បានសរសេរថាក្លឹប Real Madrid មកដល់សប្តាហ៍នេះគឺបានដាក់ ពាក្យស្នើសុំជាផ្លូវការហើយដើម្បី សុំចរចាជាមួយនឹងក្លឹប PSG...
អតីតកីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹបយក្សអេស្បាញ Real Madrid កីឡាករ Cristiano Ronaldo ដែលតែងតែមានដំណឹង អំពីការផ្ទេរចេញទៅចូលរួម ជាមួយនឹងក្លឹប ដើមវិញនោះនៅរដូវក្តៅនេះ បានចេញមកធ្វើការបដិសេធមិនទទួលយកឡើយ ហើយថែមទាំងបានស្តីបន្ទោស ក្រុមអ្នកកាសែតផងដែរ។ កីឡាករ CR7 បានបដិសេធថាគាត់នឹង មិនត្រឡប់ទៅ Real Madrid វិញនោះទេហើយហៅព័ត៌មានទាំងនេះថា មិនបានផ្តល់ការគោរពចំពោះគាត់និងក្លឹបឡើយឬ...
Real Madrid ក្លឹបយក្សអេស្បាញ នៅសប្តាហ៍នេះត្រូវបានគេចេញផ្សាយថា កំពុងតែមមាញឹកក្នុងការស្វែងរក កីឡាករខ្សែបម្រើការពារឆ្នើមម្នាក់ ឲ្យបាននៅក្នុងរដូវក្តៅនេះ។ The Goal ហ៊ានអះអាងថា Real Madrid ពេលនេះគឺកំពុងមានការចាប់អារម្មណ៍ ទៅលើកីឡាករម្នាក់របស់ក្លឹបតោខៀវChelsea កីឡាករ Antonio Rudiger ។ កីឡាករខ្សែការពារបម្រើរូបនេះត្រូវបានគេដឹងដែរថា នឹងអស់កុងត្រានៅត្រឹមផុតរដូវកាលនេះហើយ ដែលវាគឺជាឱកាសដ៏ធំបំផុត សម្រាប់ក្លឹបអេស្បាញចរចាជាមួយនឹងកីឡាករ...
កីឡាករខ្សែការពារកណ្តាលដ៏ឆ្នើមសញ្ជាតិបារាំង Raphael Varane ទីបំផុតគឺអាចឈានទៅដល់ ការផ្ទេរជាផ្លុវការទៅចូលរួមជាមួយនឹងកីឡាដ្ឋានOld Trafford ហើយបន្ទាប់ពីតម្លៃខ្លួនរបស់កីឡាកររូបនេះបានឈានទៅដល់ការ យល់ព្រមព្រៀងគ្នា។ Varane វ័យ២៨ឆ្នាំត្រូវបានក្លឹបបិសាចក្រហម Man UTD យល់ព្រមក្នុងការចំណាយលុយ ប្រមាណជា៤១លានផោន ឬប្រមាណជា៥៧លានដុល្លារដើម្បីអាច ធ្វើការជាមួយគ្នា នៅរដូវកាលក្រោយ។ ការមកដល់របស់ Varane គឺជាការចុះកុងត្រាដ៏សំខាន់មួយរបស់ក្លឹប នៅរដូវក្តៅនេះបន្ទាប់ពីវត្តមាន របស់ខ្សែប្រយុទ្ធ...
កីឡាករខ្សែការពារអូទ្រីស David Alaba ទីបំផុតត្រូវបានគេប្រកាសជាផ្លូវការហើយ ក្នុងការចូលរួមជាមួយនឹង ក្លឹបយក្សអេស្បាញ Real Madrid កាលពីថ្ងៃម្សិលមិញនេះ។ សំដែងក្តីរីករាយខ្លាំងចំពោះការប្រកាសនេះ កីឡាករផ្ទាល់ក៏ត្រូវ បានគេដឹងដែរថាបានលើកឡើង អំពីកីឡាករឆ្នើមម្នាក់ដែលគាត់តែងតែចង់ចាប់ដៃគូលេងពេលមានវត្តមាននៅ Real Madrid នេះ។ Alaba បានបញ្ជាក់ថាកីឡាករបារាំង Raphael Varane គឺជាកីឡាករម្នាក់ដែលគាត់តែងតែស្រម៉ៃនិងរំពឹងទុកថា នឹងអាចចាប់ដៃគូគ្នាលេងពេលមកដល់ទឹកដី...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃអង្គារនេះបានឲ្យដឹងថាកីឡាករអន្តរជាតិសញ្ជាតិប្រេស៊ីល Viniciusនឹងបន្តរស់នៅជាមួយនឹងក្លឹប Real Madrid ជាធម្មតា។ ទោះបីជាស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Carlo Ancelotti សម្រាប់រដូវកាលថ្មីក្តីប៉ុន្តែគ្រូបង្វឹកក្លឹបរូបនេះព្រមទាំងក្លឹបបានបញ្ជាក់ហើយថានឹងមិនលក់ Vinicius ឡើយ។ Vinicius Junior កន្លងត្រូវបានគេដឹងថាតែងតែត្រូវបានក្លឹបមួយចំនួនសុំធ្វើការទាក់ទងប៉ុន្តែក្នុងនោះជាពិសេសក្លឹបបិសាចក្រហMan UTD គឺជាអ្នកនាំមុខគេ៕ប្រែសម្រួល៖ស៊ុនលី