កីឡាករខ្សែប្រយុទ្ធ Gareth Bale សញ្ជាតិវេលមកដល់ពេលនេះ នៅមិនទាន់អាចបង្ហាញខ្លួនឲ្យក្លឹប Real Madrid ឡើយចាប់តាំងតែពីខែសីហាក្រោយទទួលរងរបួសសាជាថ្មី ប្រកួតឲ្យក្រុមជម្រើសជាតិ ប៉ុន្មានថ្ងៃកន្លងមកនេះ។ កីឡាករវ័វ័យ៣២ឆ្នាំរូបនេះ បានទទួលរងរបួសសរសៃ ក្នុងពេលបង្ហាញខ្លួនលេងឲ្យក្រុមវេល បានត្រឹមតែ៤៥នាទីប៉ុណ្ណោះ ជាការប្រកួតជ័យជំនះ លើក្រុមបេឡារូសក្នុងលទ្ធផល ដល់ទៅ៥ទល់នឹង០ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក។ ក្រោយទទួលរងរបួសនេះសាជាថ្មី Gareth Bale ត្រូវបានទទួលរងនូវពាក្យរិះគន់ម្តងទៀត...
កីឡាករក្រូអាតវ័យ៣៦ឆ្នាំ Modric ទើបតែបានប្រកាសឈ្មោះ ក្នុងបញ្ជីជម្រើសជាតិ ដើម្បីអាចចូលរួមការប្រកួត ពានរង្វាន់ពិភពលោកសាជាថ្មី នៅក្នុងប្រទេសកាតា ឆ្នាំក្រោយរួចភ្លាមថ្ងៃនេះក្លឹប Real Madrid ក៏បានប្រកាសផ្តល់កុងត្រាថ្មី ជូនកីឡាករវ័យចំណាស់នេះភ្លាម ដែលមានសុពលភាព រហូទដល់ឆ្នាំ២០២៣។ Luka Modric បន្តលេងបានយ៉ាងល្អ ក្នុងកម្រិតអាជីពជាមួយនឹង Real Madrid ហើយតាមរយៈការទទួលស្គាល់នេះ ក្លឹប...
ជាការប្រកួតគួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីយប់មិញ ក្នុងនាមជាម្ចាស់ផ្ទះតែ Real Madrid បែរជាធ្វើមិនបានជ័យជំនះ ទៅវិញទៅលើក្រុមដែលទើបមានប្រវត្តិឡើងមកវគ្គជម្រុះ តាមពូលជាលើកដំបូង Sheriffដែលជាក្លឹបម្ចាស់ ពានរង្វាន់នៃលីគកំពូលប្រទេស Moldovaទៅវិញ។ Sheriff បានធ្វើឲ្យគ្រប់គ្នាមិននឹកស្មាននៅក្រោយ លទ្ធផលបញ្ចប់ទៅ នៃការប្រកួតដោយអាចអបអរសាទរជ័យជំនះ នៅពីមុខក្លឹបយក្សអេស្បាញលំដាប់ពិភពលោកនឹងជាម្ចាស់ ពានរង្វាន់ Champion Leagues ដល់ទៅ១៣ដងហើយ នៅក្នុងទឹកដីរបស់ Santiago Bernebeu...
អធិរាជស Real Madrid ហាក់ដូចជាឡើងជើងខ្លាំងមែនទែន ក្នុងការប្រកួតនៅទឹកដីខ្លួនឯង កាលពីយប់មិញយកឈ្នះក្រុម Mallorca ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។ Real Madrid គ្រប់គ្រងបាល់បានដល់ទៅ ៥៩ភាគរយ និងស៊ុតចេញបានទៅដល់ ១៦ដង និងចំគោលដៅ ១២ដង ខណៈដែលក្រុមភ្ញៀវស៊ុត ចេញបាន ១២ដង តែចំគោលដៅ តែ៥ដងប៉ុណ្ណោះហើយរកបានតែ ១គ្រាប់គត់...
ក្លឹបយក្សអេស្បាញ Real Madrid នៅក្នុងការប្រកួតទី៤ នៅលីគអាចទទួលបាន ៣ពិន្ទុសាជាថ្មី ក្រោយយកឈ្នះលើក្រុម Celta Vigo យ៉ាងចាស់ដៃ ក្នុងលទ្ធផលដល់ទៅ ៥ទល់នឹង២។ ៥គ្រាប់កើតឡើងដំបូង តាំងតែពីនាទីទី២៤ ដោយកីឡាករ Benzema ហើយគ្រាប់ទី២ដោយ Benzema ដដែលនៅនាទីទី៤៦ តង់ទី២ និងបន្តបន្ទាប់ដោយកីឡាករ Junior...
កីឡាករវ័យក្មេងបារាំង Camavinga បានក្លាយទៅជាកីឡាករគោលដៅ ជំនួសឲ្យ Mbappe វិញសម្រាប់ Real Madrid ក្រោយការ ចរចាគ្នា ជាមួយនឹង PSG ហាក់ដូចជាមិនសូវ ទទួលបានលទ្ធផលល្អហើយជឿ ជាក់ថា ការដោះដូរនឹងអាចកើតឡើង នៅចុងម៉ោងនេះជាមិនខាន ។ The Goal បានចេញផ្សាយ ថា...
Real Madrid ទើបតែបន្តយកឈ្នះការប្រកួតលីគ ក្នុងលទ្ធផល១ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ប៉ុន្តែជឿជាក់ថាReal Madrid នឹងបន្តស្វែងរកឱកាស ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត នៅមុនពេលដែលរដូវកាលដោះដូរ រដូវក្តៅនេះ។ មួយក្នុងចំណោមកីឡាករគោលដៅសំខាន់ៗ របស់ក្លឹបកីឡាករ Mbappe នៅតែមានដំណឹង អំពីការផ្ទេរមកចូលរួមក្លឹប Real Madrid ទោះបីជាពេលវេលា នៃការដោះដូរក្នុងរដូវក្តៅនេះ ស្ទើរតែខិតជិតមកដល់ទៅហើយ។ តារាឆ្នើមរបស់...
មកដល់នាទីចុងក្រោយនេះ ក្លឹបយក្សអេស្បាញ Real Madrid កំពុងរៀបចំផែនការដើម្បីតម្រូវ ក្រុមរបស់ខ្លួនក្នុងពេល ដែលព្យាយាមបន្តចរចានាំយកកីឡាករ ម្ចាស់ពានរង្វាន់ពិភពលោក Mbappe ។ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង Real Madrid ត្រូវបានគេដឹងថា កំពុងប្រកាសដាក់ លក់កីឡាករខ្សែប្រយុទ្ធ Eden Hazard ដោយសង្ឃឹមថានឹងអាចបន្ថែមកញ្ចប់លុយ ដើម្បីចរចានាំយកកីឡាករខ្សែប្រយុទ្ធ Mbappe រូបនេះពី...
តារាឆ្នើមពានរង្វាន់ពិភពលោក Mbappe មកដល់ពេលនេះមានកុងត្រា ដែលជិតនឹងផុតសុពលភាព ទៅហើយនៅត្រឹមរដូវក្តៅ ឆ្នាំក្រោយហើយជឿជាក់ថា ក្លឹបយក្សអេស្បាញ Real Madrid នឹងត្រូវបំបែកធនាគារ ដើម្បីយកលុយមកចាយ លើកីឡាកររូបនេះ ឲ្យបានមុនចុងខែសីហានេះហើយ។ The Goal បានសរសេរថាក្លឹប Real Madrid មកដល់សប្តាហ៍នេះគឺបានដាក់ ពាក្យស្នើសុំជាផ្លូវការហើយដើម្បី សុំចរចាជាមួយនឹងក្លឹប PSG...
អតីតកីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹបយក្សអេស្បាញ Real Madrid កីឡាករ Cristiano Ronaldo ដែលតែងតែមានដំណឹង អំពីការផ្ទេរចេញទៅចូលរួម ជាមួយនឹងក្លឹប ដើមវិញនោះនៅរដូវក្តៅនេះ បានចេញមកធ្វើការបដិសេធមិនទទួលយកឡើយ ហើយថែមទាំងបានស្តីបន្ទោស ក្រុមអ្នកកាសែតផងដែរ។ កីឡាករ CR7 បានបដិសេធថាគាត់នឹង មិនត្រឡប់ទៅ Real Madrid វិញនោះទេហើយហៅព័ត៌មានទាំងនេះថា មិនបានផ្តល់ការគោរពចំពោះគាត់និងក្លឹបឡើយឬ...