បច្ចេកវិទ្យា

ប្រព័ន្ធប្រតិបត្តិការ ទូរស័ព្ទចល័តថ្មី “OS” របស់ក្រុមហ៊ុន Huawei នឹងមកដល់នៅថ្ងៃទី ២ ខែមិថុនា

ចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei Technologies Co បាននិយាយថា ខ្លួននឹងដាក់ដំណើរការប្រព័ន្ធ ប្រតិបត្តិការ HarmonyOS សម្រាប់ស្មាតហ្វូន ដែលផលិតដោយខ្លួនឯង នៅថ្ងៃទី ២ ខែមិថុនាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងជាបន្ត ក្នុងការដាំដុះសមត្ថភាព ផ្នែកសូហ្វវែររបស់ខ្លួន បន្ទាប់ពីការរឹតត្បិត នៅបរទេសប៉ះពាល់ដល់អាជីវកម្ម ផ្នែករឹងរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ការផ្លាស់ប្តូរនេះ គឺជាជំហានដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន Huawei បានត្រៀមផ្លាស់ប្តូរពីប្រព័ន្ធ ប្រតិបត្តិការ Android របស់ Google ទៅHarmonyOS អស់រយៈពេលជាយូរមកហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់កម្រិតលើការ ចូលប្រើកម្មវិធី និងសេវាកម្ម Google នៅឆ្នាំ ២០១៩ ។ Harmo nyOS ឬ Hongmeng ជាភាសាចិន ត្រូវបានបង្ហាញ កាលពីជាងមួយឆ្នាំមុនហើយពិតជាមានការជំរុញដ៏ធំបំផុត ពីសំណាក់ក្រុមហ៊ុន Huawei ក្នុងការបង្កើតប្រព័ន្ធអេកូ សូហ្វវែរផ្ទាល់ខ្លួន ។

ប្រព័ន្ធប្រតិបត្តិការ ត្រូវបានប្រើរួចហើយ នៅលើថេប្លេត ទូរទស្សន៍ឆ្លាតវៃក៏ដូចជាគ្រឿង ប្រើប្រាស់ក្នុងផ្ទះ របស់ក្រុមហ៊ុនភាគីទី៣ ដូចជាឡចំហាយ និងបំពង់ខ្យល់ផ្សែង ។ លោក Wang Chenglu ប្រធានផ្នែកសូហ្វវែរនៃក្រុមអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei បាននិយាយថា HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការ ត្រូវបានរចនាឡើង សម្រាប់អ៊ីនធើណេត នៃយុគសម័យអ្វីៗ ហើយវាអាចភ្ជាប់ឧបករណ៍IoT គ្រប់ប្រភេទ ។

លោកបានបន្តថា ក្រុមហ៊ុន Huawei ចង់មានឧបករណ៍ចំនួន ៣០០ លានគ្រឿងដំណើរការ Harm onyOS នៅឆ្នាំនេះ ដែលក្នុងនោះ ២០០ លានគ្រឿងគឺជាស្មាតហ្វូន និងថេប្លេតជាង ៣០ លានគ្រឿង នាឡិកាដៃឆ្លាតវៃទូរទស្សន៍ និងផលិតផលផ្សេងទៀត ពីដៃគូ ។ កាលពីខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន Huawei បានចេញនូវកំណែ សាកល្បង HarmonyOS 2.0 សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីស្មាតហ្វូន ដើម្បីឲ្យពួកគេអាចបង្កើត កម្មវិធីសម្រាប់ HarmonyOS នៅលើស្មាតហ្វូន ៕ដោយ៖លី ភីលីព

Most Popular

To Top