បច្ចេកវិទ្យា

ប្រតិបត្តិករផ្កាយរណប Viasat កំពុងអំពាវនាវឲ្យបញ្ឈប់រាល់ការបាញ់បង្ហោះផ្កាយរណប SpaceX Starlink រង់ចាំការត្រួតពិនិត្យបរិស្ថាន នៃការកើនឡើងមេកានិច

អាមេរិក៖ក្រុមហ៊ុន SpaceX អាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ពីប្រតិបត្តិករផ្កាយរណប Viasat ជាគូប្រជែងដែលបានអំពាវនាវឲ្យបញ្ឈប់ ការបាញ់បង្ហោះផ្កាយរណប Starlink រហូតដល់មានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើផលប៉ះពាល់បរិស្ថាន នៃការកើនឡើងមេកានិចយ៉ាងឆាប់រហ័សត្រូវបានអនុវត្តនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុន Broadband Viasat បានអំពាវនាវឲ្យគណៈកម្មការទំនាក់ទំនង សហព័ន្ធសហរដ្ឋអាមេរិក (FCC) រក្សាការកែប្រែអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យពង្រីករបស់ Starlink នៅក្នុងគន្លងទាប។ មេកានិចសន្យាថានឹងផ្តល់ជូននូវអ៊ីនធើណេតល្បឿនលឿន នៅជុំវិញពិភពលោកបច្ចុប្បន្នមាន ចំនួនផ្កាយរណបច្រើនជាង ១.៦០០ ។

ដើម្បីកាត់បន្ថយការយឺតយ៉ាវលើបណ្តាញ SpaceX បានស្នើសុំឲ្យ FCC យល់ព្រមផ្លាស់ប្តូរផែការដើមរបស់ពួកគេដោយនាំយកផ្កាយរណបប្រហែល ២.៨០០ ចូលទៅក្នុងគន្លងគោចរទាប។ Viasat មានបំណងធ្វើរឿងក្តីនេះនៅតុលាការសហព័ន្ធដែល FCC ចាំបាច់ត្រូវធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន មុនពេលផ្តល់ការផ្លាស់ប្តូរនេះ។

ការព្រួយបារម្ភរបស់ក្រុមហ៊ុន ដែលត្រូវបានឆ្លុះបញ្ចាំងដោយក្រុមអ្នកវិទ្យាសាស្ត្ររួមមាន របៀបក្រុមតារានិករ Starlink កំពុងជះឥទ្ធិពលដល់ការសង្កេតតារាវិទូ។ ការព្រួយបារម្ភខាងបរិស្ថានផ្សេងទៀត រួមមានសក្តានុពលរបស់មេកានិចដើម្បីបង្កើនកំទេចកម្ទីគន្លង និងបំពុលបរិយាកាសដោយមធ្យោបាយ ធ្វើឲ្យផ្កាយរណបបែកបាក់៕ដោយ៖លី ភីលីព

Most Popular

To Top