បច្ចេកវិទ្យា

តារាវិទូ រកឃើញភពក្រៅ ៣៥ ឆ្នាំពន្លឺពីផែនដី មានសីតុណ្ហភាព លើផ្ទៃក្តៅល្មម ដើម្បីដុតនំខូឃីស៍នៅ ៣២០ អង្សាហ្វារិនហៃ

អាមេរិក៖ភពក្រៅជាង ៤.០០០ ត្រូវបានបញ្ជាក់ដោយមានបេក្ខជនចំនួន ៧.៦០០ នាក់ ប៉ុន្តែអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Hawaii បានថតរូបភាពដោយផ្ទាល់ពីភពក្រៅមានចម្ងាយ ៣៥ ឆ្នាំពន្លឺពីផែនដីជាវត្ថុដែល ជិតបំផុតត្រូវបានថតរហូតម កដល់ពេលនេះនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

យោងតាមសេចក្តីថ្លែងការណ៍មួយភពថ្មីនេះ ត្រូវបានគេស្គាល់ថា COCONUTS-2b ហើយវាវិលជុំវិញផ្កាយរបស់វានៅចម្ងាយ ៦.០០០ ដងឆ្ងាយជាងផែនដីដែលគោចរជុំវិញ ព្រះអាទិត្យធ្វើវាក្លាយជាភពក្រៅដែលមានរូបភាព ត្រជាក់បំផុតទី ២ ត្រូវបានរកឃើញ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅ ៣២០ អង្សាហ្វារិនហៃសីតុណ្ហភាព លើផ្ទៃនៃភពក្រៅភពទើប រកឃើញថ្មីនេះគឺត្រជាក់ជាងអ្វីដែលភាគច្រើនប្រើក្នុងការដុតនំខូឃីស៍។

លោក Zhoujian Zhang អ្នកស្រាវជ្រាវដឹកនាំការស្រាវជ្រាវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងភពដ៏ធំមួយនៅលើគន្លងនៃការបំបែកដ៏ធំទូលាយ និងជាមួយផ្កាយកណ្តាល ដែលត្រជាក់ខ្លាំង COCONUTS-2 តំណាងឲ្យប្រព័ន្ធភពផ្សេងខុសពីប្រព័ន្ធព្រះអាទិត្យរបស់យើងផ្ទាល់។

យោងតាមអង្គការណាសាបានឲ្យដឹងថា ភពនៅជិតបំផុត នឹងប្រព័ន្ធព្រះអាទិត្យរបស់យើងគោចរជុំវិញ Epsilon Eridani ដែលមានចម្ងាយ ១០.៥ ឆ្នាំពន្លឺ។ COCONUTS-2b ដែលវិលជុំវិញផ្កាយតឿក្រហម មានម៉ាសទាបគឺជាផ្នែកមួយនៃប្រព័ន្ធភព COCONUTS-2 មានឈ្មោះថ្មី៕

Most Popular

To Top