បច្ចេកវិទ្យា

សេដ្ឋី Bitcoin ម្នាក់ ចង់យកក្លឹប មិនអាជីពមួយ ទៅលីគកំពូល អង់គ្លេស Premier League

អ្នកជំនាញវិនិយោគលុយ អេឡិកត្រូនិក Bitcoin និងក៏ជាសេដ្ឋីលុយឌីជីថលម្នាក់ ដែលមានឈ្មោះថា Peter McCormack បានធ្វើការ
ប្រកាសពីផែនការ ដ៏អស្ចារ្យមួយ របស់លោកក្នុងការនាំយកក្លឹប ដ៏តូចមួយនៅឯទីកន្លែងកំណើត របស់ខ្លួនទៅលេង នៅលីគកំពូល
អង់គ្លេស Premier League ។

លោក Peter កាលពីពេលថ្មីៗនេះ ត្រូវបានគេដឹងថា បានធ្វើការចំណាយលុយ របស់លោកផ្ទាល់ ដើម្បីទិញយកក្លឹប Bedford FC
ដែលកំពុងលេង នៅលីគទី១០ របស់អង់គ្លេសនិងមិនមែនជាលីគអាជីពឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកបានថែមទាំងធ្វើការបញ្ចុះ
បញ្ចូលទៅដល់ក្រុម អ្នកវិនិយោគលុយ Bitcoin ផងដើម្បីចូលរួមគ្នាធ្វើរឿងនេះ ឲ្យបានជោគជ័យ។

ផែនការនិងមហិច្ឆិតា របស់គាត់ត្រូវបានគេមើលឃើញថា មានភាពច្បាស់លាស់ខ្លាំង ខណៈដែលបុរសរូបនេះ ក្រោយពីបានទិញ Bedford FC
ហើយថែមទាំងបានបង្កើតវេបសាយ ផ្លូវការនិងប្តូរ ឈ្មោះក្លឹបទៅជា Real Bedford ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top