បច្ចេកវិទ្យា

គ្រាប់រ៉ុក្កែត Smart Dragon 3 ចាប់ផ្តើមការហោះហើរ លើកដំបូងរបស់ចិន

ចិន៖ យោងតាមក្រុមហ៊ុន China Aerospace Science and Technology Corp (CASC) បានឱ្យដឹងជាក្រុមហ៊ុនម៉ៅការអវកាស ឈានមុខគេរបស់ប្រទេសនេះថា គ្រាប់រ៉ុក្កែត Smart Dragon 3 ដែលជាគ្រាប់រ៉ុក្កែតផ្ទុកថាមពលដ៏រឹងមាំថ្មីមួយ បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួន កាលពីរសៀលថ្ងៃសុក្រយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុនរដ្ឋបាននិយាយ ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា គ្រាប់រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង២ និង៣៥នាទីរសៀល ពីកប៉ាល់មួយក្នុងសមុទ្រលឿង ហើយបានបាញ់បង្ហោះផ្កាយរណបចំនួន ១៤ គ្រឿងទៅកាន់គន្លងតារាវិថី ក្នុងអំឡុងពេលហោះហើររបស់ខ្លួន។ ការបាញ់បង្ហោះនេះជាការហោះហើរលើកទី៥៧ នៃរ៉ុក្កែតរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនក្នុងឆ្នាំនេះ។

រចនា និងសាងសង់ដោយ China Academy of Launch Vehicle Technology ជាក្រុមហ៊ុនផលិតរ៉ុក្កែតដ៏សំខាន់របស់ប្រទេស និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CASC Smart Dragon 3 មានកម្ពស់ ៣១ ម៉ែត្រ មានអង្កត់ផ្ចិត ២.៦៥ ម៉ែត្រ និងអាចផ្ទុកទម្ងន់បាន ១៤០ តោន។ គ្រាប់រ៉ុក្កែតនេះត្រូវបានជំរុញជាចម្បង ដោយម៉ាស៊ីនកម្លាំងរុញច្រាន មានសមត្ថភាពខ្ពស់ ផលិតដោយ Academy of Aerospace Solid Propulsion Technology នៅទីក្រុង Xi’an ខេត្ត Shaanxi ជាសាខារបស់ CASC ផ្សេងទៀត។

ម៉ាស៊ីននេះមានកម្លាំង ៧១ តោនដែលបង្កើតកម្លាំង ២០០តោន។ ការហោះហើរលើកដំបូង ប្រកបដោយជោគជ័យរបស់ខ្លួន Smart Dragon 3 ជាយន្តហោះដ៏ធំបំផុត និងខ្លាំងបំផុតនៅក្នុងកងនាវា ផ្ទុកគ្រាប់រ៉ុក្កែតដ៏រឹងមាំរបស់ប្រទេសចិន។
វាមានសមត្ថភាពបញ្ជូនផ្កាយរណបជាច្រើន មានទម្ងន់សរុប ១.៥ តោនទៅកាន់គន្លងព្រះអាទិត្យ ស្របគ្នានៅរយៈកម្ពស់ ៥០០គីឡូម៉ែត្រ។

គំរូនេះគឺជាគ្រាប់រ៉ុក្កែតទី ២របស់ចិនមានសមត្ថភាព បាញ់បានទាំងនៅលើដី និងក្នុងសមុទ្រ។ កាលពីមុន ប្រទេសចិនបានអនុវត្តការបាញ់បង្ហោះរ៉ុក្កែត នៅលើកប៉ាល់ចំនួន២ ដោយប្រើប្រាស់រ៉ុក្កែត Long March 11 របស់ខ្លួន។ នេះបើយោងតាម Jin Xin ជាអ្នកគ្រប់គ្រងគម្រោងរបស់រ៉ុក្កែតថា រ៉ុក្កែតថ្មីនេះគឺសមរម្យ សម្រាប់អតិថិជនមានបំណង ចង់បាញ់បង្ហោះផ្កាយរណបជាច្រើន របស់ពួកគេយ៉ាងឆាប់រហ័ស ដើម្បីបង្កើតបណ្តាញពាណិជ្ជកម្មមានមូលដ្ឋាន លើលំហអាកាសឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។

លោក Guan Hongren ជាប្រធានអ្នករចនាគ្រាប់រ៉ុក្កែតបាននិយាយថា គំរូនេះអាចផ្ទុកបានច្រើនប្រភេទ ជារចនាសម្ព័ន្ធកំពូលនៅលើគ្រាប់រ៉ុក្កែត ដែលគ្របដណ្តប់ ឬការពារផ្កាយរណប ឬបន្ទុកផ្សេងៗទៀត។ នេះមានន័យថា ម៉ូដែលនេះអាចផ្ទុកយានអវកាស ដែលមានទំហំធំទូលាយ៕ ដោយ៖លី ភីលីព

Most Popular

To Top