បច្ចេកវិទ្យា

iPhone 15 នឹងបង្ហាញវត្តមាន ជាផ្លូវការក្នុងព្រឹត្តិការណ៍ Apple September

ប្រភព៖AFP

អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ Apple September ដែលនឹងប្រព្រឹត នៅសប្តាហ៍នេះមុនកាលបរិច្ឆេទ ចេញលក់ជាផ្លូវការ iPhone 15 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple ។

Apple បានផ្ញើលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ iPhone 14 កាលពីឆ្នាំមុននៅថ្ងៃទី ២៤ ខែសីហា ២ សប្តាហ៍មុនព្រឹត្តិការណ៍ថ្ងៃទី ៧ ខែកញ្ញា នៅរោងមហោស្រព Steve Jobs ក្នុង Apple Park ។ ប្រសិនបើ Apple ធ្វើតាមគំរូស្រដៀងគ្នា នៅឆ្នាំនេះ Apple អាចផ្ញើការអញ្ជើញ សម្រាប់ព្រឹត្តិការណ៍ របស់ខ្លួននៅថ្ងៃទី ២៨ ខែសីហា ខណៈព្រឹត្តិការណ៍ Apple September ត្រូវបានគេព្យាករណ៍ថា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែកញ្ញា ។

លោក Mark Gurman របស់ Bloomberg បាននិយាយថា យើងក៏បានឃើញការទស្សន៍ទាយ សម្រាប់កាលបរិច្ឆេទថ្ងៃទី ១៣ ខែកញ្ញា ដូច្នេះការអញ្ជើញ អាចនឹងឈានដល់ថ្ងៃពុធ ។ ជាធម្មតា Apple នឹងបើកការកុម្ម៉ង់ទុកមុនសម្រាប់ iPhone ថ្មីនៅថ្ងៃសុក្រ បន្ទាប់ពីព្រឹត្តិការណ៍សម្ពោធ និងការលក់រាយចាប់ផ្តើមមួយសប្តាហ៍បន្ទាប់ពីនោះ ។
ហើយផ្អែកលើអ្វីដែលយើង បានឮអំពីកាលបរិច្ឆេទចេញ iPhone 15 វាទំនងជាថ្ងៃសុក្រទី ២២ ខែកញ្ញាចំណែកការបញ្ជាទិញជាមុនរបស់ iPhone 15 នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកញ្ញា ៕
ដោយ៖លី ភីលីព

Most Popular

To Top