បច្ចេកវិទ្យា

សង្គ្រាមអាមេរិក លើរថយន្តអគ្គិសនី របស់ចិន បានចាប់ផ្តើមហើយ

xinhua

បរទេស៖ រដ្ឋបាលលោក Joe Biden បានប្រកាសថា អាមេរិកនឹងចាប់ផ្តើមការស៊ើបអង្កេតលើ “រថយន្តឆ្លាតវៃ ឬ “smart cars” របស់ចិន ដោយប្តេជ្ញាការពារឧស្សាហកម្មរថយន្តអាមេរិក។ ដូចធម្មតា សេតវិមានបានចោទរថយន្តចិនទាំងនោះថាជា “ការគំរាមកំហែងសន្តិសុខជាតិ” ហើយបានអះអាង ដោយគ្មានមូលដ្ឋានថា រថយន្តទាំងនោះ គឺអាចបញ្ជូនទិន្នន័យត្រឡប់ ទៅប្រទេសចិនវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ជាការពិតណាស់ អ្នកសង្កេតការណ៍ ដែលមានជំនាញ និងមានទំនុកចិត្ត គួរដឹងថា វោហាសាស្ត្រនៃ “ការគំរាមកំហែង សន្តិសុខជាតិ” តែងតែត្រូវបានប្រើប្រាស់ ជាការសន្និដ្ឋាន ជាញឹកញាប់ដោយគ្មានភ័ស្តុតាង ដើម្បីដាក់ក្នុងបញ្ជីខ្មៅលើផលិតផល ឬសេវាកម្មរបស់ចិន ហើយសមនឹងការដក ចេញពីទីផ្សារអាមេរិក ។ ដូច្នេះហើយក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនចិនផ្សេងទៀត ក៏ត្រូវបានចាត់ទុកដូចគ្នាដែរ ។

វោហាសាស្ត្រនេះជាញឹកញយ ជារឿងហួសចិត្ត ដែលជាឧទាហរណ៍មួយក្នុង ចំណោមឧទាហរណ៍ថ្មីៗនេះ គឺសមាជិកព្រឹទ្ធសភារដ្ឋ Florida លោក Rick Scott ដែលបាននិយាយថា ខ្ទឹមសដែលនាំចេញដោយ ចិនគឺជាការគំរាមកំហែង សន្តិសុខជាតិ។ នោះអាចជារឿងហួសហេតុ ប៉ុន្តែនៅពេលនិយាយអំពីបច្ចេកវិទ្យា អ្វីក៏ដោយ និងអ្វីៗទាំងអស់ពីប្រទេសចិន ជាធម្មតា ត្រូវបានចោទប្រកាន់ពីបទចារកម្ម ដោយមានការយល់ស្រប ផ្នែកនយោបាយ នៃភាពវង្វេងស្មារតី ត្រូវបានប្រើ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃវិធានការគោលនយោបាយ ដ៏អាក្រក់បែបនេះ។

តាមការពិត គោលនយោបាយ ការបរទេសរបស់រដ្ឋបាលលោក Joe Biden គឺដើម្បីព្យាយាមរារាំងការ រីកចម្រើនផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មរបស់ចិន ដើម្បីបញ្ឈប់ទីក្រុងប៉េកាំង ផ្លាស់ប្តូរខ្សែសង្វាក់តម្លៃសកល និងលុបបំបាត់ការត្រួតត្រា របស់អាមេរិក នៃឧស្សាហកម្មសំខាន់ៗ ហើយដូច្នេះធ្វើឱ្យប៉ះពាល់ ដល់អនុត្តរភាព របស់សហរដ្ឋអាមេរិក។ អ្វីដែលលេចធ្លោជាងគេនោះ សេតវិមានបានផ្តោតទៅលើការប៉ុនប៉ង កម្ទេចឧស្សាហកម្ម semiconductor របស់ចិន ដោយប្រើប្រាស់អាវុធក្នុងកម្រិត ដែលកំពុងតែកើនឡើងនៃការគ្រប់គ្រងការនាំចេញ ដើម្បីព្យាយាម និង ដកហូតក្រុមហ៊ុនចិនពីការ ចូលទៅកាន់ឧបករណ៍ semiconductor កម្រិតខ្ពស់ និងឧបករណ៍ ផលិតដែលពាក់ព័ន្ធ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានហៅវាថាជាយុទ្ធសាស្ត្រ “ទីធ្លាតូច, របងខ្ពស់”៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top