បច្ចេកវិទ្យា

YouTuber ដែលជួបប្រទះនឹងការរើសអើងជាតិ សាសន៍នៅ World Cup កំពុងរងរិះគន់លើខ្លួនយ៉ាងខ្លាំង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា YouTuber inoCat (ឈ្មោះពិត Yoon Su Jin) មានអ្នកទស្សនា ៦.៥៥ លាននាក់ ត្រូវបានជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសលើខ្លួនផ្ទាល់នាង បន្ទាប់ពីបទពិសោធន៍នៃការរើសអើងជាតិសាសន៍ របស់នាងដែលល្បីល្បាញទូទាំងពិភពលោក។

ពីមុននៅថ្ងៃទី ១២ ខែមិថុនា នាង inoCat បានផ្សព្វផ្សាយថា នាងជាជនរងគ្រោះ នៃការរើសអើងជាតិ សាសន៍ដោយបុរសម៉ិកស៊ិកម្នាក់នៅលើកៅអីអង្គុយ ក្នុងអំឡុងពេលការប្រកួត វគ្គចែកពូលរវាងម៉ិកស៊ិក និងសាធារណរដ្ឋឆែក នៅ FIFA North and Central America World Cup 2026។

នៅពេលនោះ បុរសនោះបានធ្វើកាយវិការ “ភ្នែកមើលងាយ” ដើម្បីបន្ទាបបន្ថោកជនជាតិអាស៊ីបូព៌ា បង្កឲ្យមានរិះគន់ ។ FIFA បានអញ្ជើញជាផ្លូវការនាង inoCat ឲ្យចូលរួមការប្រកួតវគ្គចែកពូលលើកទី២ រវាងកូរ៉េ និងម៉ិកស៊ិក ជាកន្លែងដែលអគ្គលេខាធិការស្តីទី Mattias Grafström បានសុំទោសដោយផ្ទាល់។

ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែមួយខែក្រោយ មកនាង inoCat បានជាប់ពាក់ព័ន្ធនឹងការរិះគន់ ផ្ទាល់ខ្លួនរបស់នាងទាក់ទងនឹង World Cup។ការរិះគន់នេះបានកើតចេញពីវីដេអូ ដែលនាងបានចេញផ្សាយ មានចំណងជើងថា “របៀបប្រើឯកសណ្ឋានរបស់ Messi”។

វីដេអូនេះបង្ហាញពីឯកសណ្ឋានអាហ្សង់ទីនដែលមានឈ្មោះរបស់ Lionel Messi បោះពុម្ពលើវា ត្រូវបានគេប្រើប្រាស់ជាកម្រាលជើងនៅលើឥដ្ឋ ឬដើម្បីជូតកញ្ចក់បង្អួចដូចជាក្រណាត់។ ខ្លឹមសារនេះ ធ្វើត្រាប់តាមវីដេអូរបស់អ្នកបង្កើតបរទេស ត្រូវបានរិះគន់យ៉ាងខ្លាំងជាចម្បង ដោយអ្នកលេងអ៊ីនធើណេត អាហ្សង់ទីនបន្ទាប់ពីការចេញផ្សាយរបស់វា ដោយមនុស្សជាច្រើនចោទប្រកាន់វាថា ចំអក Messi និងអាហ្សង់ទីន៕

Most Popular

To Top