កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា iPhone បត់ស៊េរីដំបូងរបស់ Apple បានធ្វើឲ្យអ្នកគាំទ្រនៅប្រទរសកូរ៉េខាងត្បូងមានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ប៉ុន្តែតម្លៃចាប់ផ្តើម ៣,២៩ លានវ៉ុន (២.៣៧០ ដុល្លារ) របស់ iPhone អាចនឹងជួយជំរុញការលក់ទូរសព្ទ Galaxy Z Fold8 របស់ Samsung មានតម្លៃទាបជាង ១,០១ លានវ៉ុន។
iPhone បត់ស៊េរីដំបូងបង្អស់របស់ Apple មានឈ្មោះថា Duo កំពុងបង្កឲ្យមានការជជែកវែកញែកនៅប្រទេសកូរ៉េ សូម្បីតែមុនពេល iPhone ត្រូវបានដាក់លក់ក៏ដោយ។ អ្នកគាំទ្រ iPhone ក្នុងស្រុកកំពុងរង់ចាំយ៉ាងអន្ទះសារនូវថ្ងៃដែលវាចេញលក់ ប៉ុន្តែសូម្បីតែអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ Apple មួយចំនួនក៏មានការស្ទាក់ស្ទើរចំពោះតម្លៃចាប់ផ្តើមដ៏ខ្ពស់កប់ពពកគឺ ៣,២៩ លានវ៉ុន (២.៣៧០ ដុល្លារ) នេះដែរ។
ស្ទើរតែគ្រប់គ្នាសុទ្ធតែពេញចិត្តចំពោះការរចនាដ៏ស្រស់ស្អាត និងទំនើបរបស់ Apple មនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េយល់ឃើញថា តម្លៃរបស់វាគឺខ្ពស់ហួសហេតុពេក។
តម្លៃលក់រាយរបស់ Duo នៅកូរ៉េ គឺថ្លៃជាងតម្លៃ នៅអាមេរិកចំនួន ៣៧១ ដុល្លារ។ អ្នកប្រើប្រាស់នៅកូរ៉េកំពុងប្រៀបធៀបទូរសព្ទនេះ ទៅនឹងឧបករណ៍ស៊េរីថ្មីរបស់ Samsung មានការរចនាបែបសៀវភៅលិខិតឆ្លងដែន គឺ Galaxy Z Fold8 មានតម្លៃលក់ទាបជាង ១,០១ លានវ៉ុន។ នេះជាគម្លាតតម្លៃប្រហែល ៧៣០ ដុល្លារ ដែលជាចំនួនមួយពិបាកនឹងមិនឲ្យអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ Apple យកមកពិចារណាបាន ៕
