កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានដំណឹងថា លោក Yoo Hee Yeol និង Yoo Jae Suk លទ្ធផលតេស្តិ៍វិជ្ជមានមេរោគ COVID-19 ភ្នាក់ងារ Antenna របស់ពួកគេ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹងលទ្ធផលនៃការធ្វើតេស្តិ៍ របស់សិល្បករផ្សេងទៀតរបស់ពួកគេ។
នៅថ្ងៃទី១៤ ខែធ្នូ Antena បានយកទំព័រ Twitter ផ្លូវការរបស់ពួកគេ ហើយបាននិយាយថា សមាជិកបុគ្គលិក និងសិល្បករទាំងអស់ ដែលគ្រប់គ្រងនៅក្រោម Antena បានទាក់ទងជាមួយ Yoo Hee Yeol និង Yoo Jae Suk កំពុងធ្វើតាមការណែនាំ អំពីការដាច់ពីគេទាំងអស់។ ពួកគេបានបន្ថែមថា សិល្បករ និងបុគ្គលិករបស់យើងទាំងអស់ បានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី២ ហើយពួកគេទាំងអស់ បានទទួលលទ្ធផលអវិជ្ជមាន បន្ទាប់ពីការធ្វើតេស្តិ៍ PCR។
សិល្បករផ្សេងទៀត បានគ្រប់គ្រងនៅក្រោម Antena Sam Kim, Kwon Jin Ah, Jung Seung Hwan, Jukjae, Lee Mi Joo និងជាច្រើនទៀត៕ ដោយ៖លី ភីលីព