បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ឧទ្ធម្ភាគចក្រថៃ១គ្រឿង ដែលជាជើងហោះហើរ ហ្វឹកហាត់ យោធា បានធ្លាក់កាលពីថ្ងៃអង្គារ ដោយបានបណ្តាល ឲ្យស្លាប់នាវិកទាំង២នាក់ នៅលើយន្តហោះនោះ ។
ឧទ្ធម្ភាគចក្រ ដែលហោះហើរ ជាមួយឧទ្ធម្ភាគចក្រផ្សេងទៀត នៅលើជើងហោះហើរហ្វឹកហាត់ ពីមជ្ឈមណ្ឌលអាកាសចរណ៍ កងទ័ពក្នុងខេត្ត Lop Buri បានផ្ទុះឆេះ និងធ្លាក់នៅម៉ោង ប្រហែល៩និង៤០ព្រឹក នៅក្នុងខេត្ត Nakhon Sawan ដែលនៅជិតខាង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់ប្រភពកងទ័ព ដែលបានលើកឡើងដូច្នេះ ។
ការស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្តើម ហើយអ្នកស៊ើបអង្កេត បានទៅដល់កន្លែងកើតហេតុនោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកជួយសង្គ្រោះត្រូវបានគេឃើញ នៅកន្លែងធ្លាក់ក្នុងខេត្ត Nakhon Sawan ប្រទេសថៃឡង់ដ៏ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។
រូបថតដែលថតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ បង្ហាញពីការធ្លាក់ឧទ្ធម្ភាគចក្រយោធានៅខេត្ត Nakhon Sawan ប្រទេសថៃឡង់ដ៏៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា