សត្វសមុទ្រចម្លែក មួយមានរាងដូចសត្វចៃយក្ស ត្រូវក្រុមអ្នកស្រាវជ្រាវ សិង្ហបុរី ប្រទះឃើញក្នុងដែន សមុទ្រកោះជ្វា (Java) ប្រទេសឥណ្ឌូណេស៊ី ។
មានឈ្មោះបច្ចេកទេស ហៅថា Bathynomus Giganteus ទំហំ៥០សង់ទីម៉ែត្រ វាជាប្រភេទសត្វសមុទ្រ យក្សដែលរស់នៅក្នុងតំបន់ទឹកជ្រៅ ដែលគេកម្ររកឃើញណាស់ ។ សត្វនេះត្រូវបានរកឃើញដំបូងបំផុត កាលពីឆ្នាំ២០១៨ ដោយក្រុមអ្នកស្រាវជ្រាវ ជីវៈបាតសមុទ្រ។
Bathynomus Giganteus ច្រើនរស់នៅក្នុងទឹកត្រជាក់ ជម្រៅចាប់ពី ៣០០ ទៅ ២០០០ម៉ែត្រ ក្នុងមហាសមុទ្រអាត្លង់តិច រួមមានឈូងសមុទ្រម៉ិកស៊ិក និងការ៉ាបីន ។ ការរកឃើញ Bathynomus Giganteus នៅដែនសមុទ្រអាស៊ីអាគ្នេយ៍គឺជារឿង ដ៏កម្របំផុត ដែលគេទើបជួបប្រទះ ៕