ដូចដែលមនុស្សភាគច្រើន ធ្លាប់បានដឹងហើយថា ការទទួលទានផ្លែឈើពិត ជាល្អសំរាប់សុខភាព ដោយមានផ្លែឈើខ្លះអាចជួយសម្រកទំងន់ ធ្វើឲ្យប្រព័ន្ធឈាមនៅក្នុង ខ្លួនមានចលនាបានល្អ ព្រមទាំងជួយជំរុញប្រព័ន្ធ ភាពសុំាឲ្យកាន់តែប្រសើរឡើង។
ម្យ៉ាងវិញទៀតផ្លែឈើនីមួយៗផ្ទុកទៅដោយ ជាតិវីតាមិន ព្រមទាំងសារជាតិបំរុង រាងកាយផ្សេងៗទៀត ដែលអាចជួយឲ្យយើងមានសុខភាពល្អ។ ជាមួយគ្នានេះដែរ ខាងក្រោមនេះគឺជាការពិត អំពីផ្លែឈើមួយចំនួន ដែលអ្នកប្រហែលជាមិនដឹងៈ
ផ្លែម្នាស់ៈ អាចជួយដល់ការរំលាយអាហារ ព្រមទាំងអាចធ្វើឲ្យឆ្អឹងរឹងមាំផងដែរ។
ផ្លែឆើរីៈ វាផ្ទុកទៅដោយសារជាតិ ស៊ីយ៉ានីឌីន និង អេនធីអ៊ុកស៊ីដេន ដែលអាចជួយរាងកាយ ជៀសផុតពីជំងឺមហារីក។
ផ្លែទំពាំបាយជូរៈ ផ្លែទំពាំងបាយជូយបង្កើនកំរិតសារជាតិ នីឌ្រីក អ៊ុកស៊ីតនៅក្នុងចរន្តឈាម ដែលជួយកាត់បន្ថយការមាន ឈាមកកនៅក្នុងសសៃឈាម។
ផ្លែចេកៈ ចេកផ្ទុកទៅដោយ អាស៊ីតអាមីណូ ទ្រីតូផាន ដែលវាអាចជួយកាត់បន្ថយជំងឺស្ត្រេស។
ផ្លែក្រូចៈ ប្រេងធម្មជាតិដែលមាននៅក្នុងផ្លែក្រូច អាចធ្វើឲ្យស្បែករបស់ភ្លឺរលោងស្អាត មើលទៅក្មេងជាងវ័យ។
ផ្លែប៉ោមៈ សារជាតិ ពេកទីននៅក្នុងផ្លែប៉ោម អាចជួយកាត់បន្ថយជាតិកូឡេស្តូរ៉ល នៅក្នុងសារពាង្គកាយបាន ១៦ភាគរយ។ “
ផ្លែក្រូចឆ្មារៈ ការទទួលទានទឹកក្រូចឆ្មារអាចជួយឲ្យ អ្នកងាយស្រួលក្នុងការដកដង្ហើម។
ផ្លែឪឡឺកៈ ការទទួលទានឪឡឹក អាចជួយឲ្យដំបៅដែលមាន នៅលើរាងកាយរបស់អ្នក ឆាប់ជាសះស្បើយ។