អូស្ត្រាលី ៖ អស់រយៈពេលជាងមួយសតវត្សមកហើយ អ្នកវិទ្យាសាស្ត្រមិនបានជោគជ័យក្នុងការស្វែងរកហ្វូស៊ីលលលាដ៍ក្បាលចំពោះប្រភេទបក្សីផ្គរលាន់ Genyornis Newtoni ដែលមានអាយុប្រហែល ៥០,០០០ ឆ្នាំមុន ប្រភេទបក្សីយក្សទាំងនេះត្រូវបានគេស្គាល់ថា ជា Mihiruns ពីពាក្យដើមសម្រាប់ “បក្សីយក្ស” រស់នៅក្នុងតំបន់ព្រៃឈើ និងវាលស្មៅនៃប្រទេសអូស្ត្រាលី ។
សត្វបក្សីយក្ស Mihiruns ចុងក្រោយបានផុតពូជប្រហែល ៤៥,០០០ ឆ្នាំមុន។ លលាដ៍ក្បាលតែមួយគត់ត្រូវបានរកឃើញក្នុងឆ្នាំ ១៩១៣ ដោយគ្មានរូបរៀងពេញលេញ និងខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កើតជាសំណួរអំពីផ្ទៃមុខ ទម្លាប់ និងពូជពង្សរបស់បក្សីយក្ស ។ ប្រភេទបក្សីនេះនៅលើជើងសាច់ដុំ នៅពេលឈរខ្ពស់ជាងមនុស្ស និងមានទម្ងន់រាប់រយគីឡូក្រាម។
ឥឡូវនេះ ការរកឃើញលលាដ៍ក្បាល Genyornis Newtoni ពេញលេញបានដោះស្រាយអាថ៌កំបាំងដ៏យូរអង្វែងនេះ ដោយផ្តល់ឲ្យអ្នកវិទ្យាសាស្ត្របានជួបមុខគ្នាជាលើកដំបូងជាមួយ Mihirung ដ៏ធំនេះ។
បក្សី Genyornis Newtoni មានកម្ពស់ប្រហែល ២ ម៉ែត្រ និងមានទម្ងន់រហូតដល់ ២៤០ គីឡូក្រាម ហើយសត្វនេះស្ថិតនៅក្នុងអំបូលសត្វកប្សីយក្ស Dromornithidae ជាក្រុមសត្វស្លាបមិនអាចហោះហើរ ដូចហ្វូស៊ីលសត្វបក្សីរកឃើញនៅប្រទេសអូស្ត្រាលី។
ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍កាលពីថ្ងៃចន្ទក្នុងទស្សនាវដ្តីជីវវិទ្យាប្រវត្តិសាស្ត្រថា នៅចន្លោះឆ្នាំ ២០១៣ និង ២០១៩ ក្រុមអ្នកបុរាណវិទ្យាមួយក្រុមបានជីកយកហ្វូស៊ីល G. Newtoniនៅភាគខាងត្បូងជិតបឹង Callabonna នៃប្រទេសអូស្ត្រាលី ដោយបានរកឃើញ បំណែកលលាដ៍ក្បាល ជាច្រើន គ្រោងឆ្អឹង និងលលាដ៍ក្បាលមានលក្ខណៈ ប្រទាក់ក្រឡាដែលផ្តល់ភស្តុតាង ដំបូងនៃច្បាប់ផ្នែករបស់បក្សី ។
លលាដ៍ក្បាលនេះបញ្ចេញពន្លឺថ្មីមិនត្រឹមតែទៅលើ G. newtoni ប៉ុណ្ណោះទេ ថែមទាំងលើក្រុមDromornithid ទាំងមូលផងដែរ ដោយប្រៀបដូចទៅនឹងសត្វស្លាបទឹកទំនើបដូចជា សត្វទា ហង់ និងក្ងាន។
លោក Larry Witmer សាស្ត្រាចារ្យផ្នែកកាយវិភាគវិទ្យា និងបុរាណវិទ្យានៅសាកលវិទ្យាល័យ Ohio បាននិយាយថា ទោះបីជាអ្នកវិទ្យាសាស្ត្របានស្គាល់ Genyornis អស់រយៈពេលជាងមួយសតវត្សមកហើយក៏ដោយ ប៉ុន្តែហ្វូស៊ីលថ្មី និងការកសាងឡើងវិញបានផ្គត់ផ្គង់នូវព័ត៌មានលម្អិតដែលខ្វះខាត ៕
ដោយ៖លី ភីលីព